• 2022-06-22 01:25:00
  • ព័ត៌មាន

បវរកញ្ញារុស្សីម្នាក់ ប្រឈមជាប់ពន្ធនាគារ២០ឆ្នាំពីបទជួញដូរគ្រឿងញៀន

  • 2022-06-22 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាតរុស្សី Kristina Dukhina ដែលត្រូវបានគេស្គាល់ថាជាបវរកញ្ញាជយលាភីលំដាប់រងទី១នៃ កម្មវិធីប្រកួសម្រស់ Miss Dubai និង Miss Federation Grand Prix ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្មីៗនេះពីបទរក្សាទុកថ្នាំញៀនខុសច្បាប់។

កាលពីថ្មីៗនេះយោងតាមសារព័ត៌មានបរទេសបានឱ្យដឹងថាបវរកញ្ញាសញ្ញាតិរុស្សីគឺ Kristina Dukhina ដែលជារាជិនីសម្រស់កំពូលតារាបង្ហាញម៉ូដក្នុងប្រទេសរុស្ស៊ី ត្រូវបានឃុំខ្លួនពីបទ ជួញដូរគ្រឿងញៀន។ នាងប្រឈមនឹងការជាប់ពន្ធនាគារ២០ឆ្នាំបន្ទាប់ពីត្រូវបានប៉ូលិសរុស្ស៊ីចាប់ខ្លួនដោយមានផ្ទុកសារធាតុហាមឃាត់ជាងកន្លះគីឡូក្រាម។

មុនពេលប្រឈមមុខនឹងការជាប់ពន្ធនាគារ Kristina Dukhina បានឈ្នះជើងឯករងទី១ នៅ Miss Dubai ២០១៩។ មួយឆ្នាំក្រោយមកនាងបានឈ្នះមកុដនៃការប្រលង Miss Grand Prix នៅសហព័ន្ធ រុស្ស៊ី។

មាត្រា ២២៨ នៃក្រមព្រហ្មទណ្ឌនៃសហព័ន្ធរុស្ស៊ី ស្តីពីការលក់ កាន់កាប់ ចែកចាយ ផលិត និងកែច្នៃសារធាតុញៀនចែងថា ការកាន់កាប់គ្រឿងញៀនក្នុងបរិមាណលើសពី ២.៥ ក្រាម ជនជាប់ចោទត្រូវជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ៕

ប្រភព៖ news.zing.vn

មតិយោបល់