- 2022-06-22 04:21:41
- ព័ត៌មាន
ធ្លាយវីដេអូ សាយ សៀរ៉ា ស្ដីឲ្យកូនសិស្សលោកពីរនាក់ ពេលកំពុងដាក់បាត្រនៅឯស្រុកកំណើត
- 2022-06-22 04:21:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយវីដេអូ សាយ សៀរ៉ា ស្ដីឲ្យកូនសិស្សលោកពីរនាក់ ពេលកំពុងដាក់បាត្រនៅឯស្រុកកំណើត
ចន្លោះមិនឃើញ
តារាសម្ដែង និងចម្រៀងប្រុស សាយ សៀរ៉ា បានឆ្លៀតពេលទៅលេងឪពុក-ម្ដាយនាស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ញឹកញាប់ ខណៈលោកសង់វីឡាដ៏ធំមួយជូនអ្នកមានគុណទាំងពីររស់នៅ។ ក្នុងឱកាសទៅលេងស្រុកកំណើតលើកនេះ គេឃើញ សាយ សៀរ៉ា ដាក់បាត្រលោក តែទើសចិត្ដនឹងកូនសិស្សលោកចំនួនពីរ។
សៀរ៉ា បានបញ្ចេញវីដេអូខ្លីមួយតាមបណ្ដាញសង្គម ដោយភ្ជាប់សំណេរថា៖ “អត់យល់កូនសិស្សលោកទាំងពីរទេ សង្ស័យវ៉ៃទាំងពីរហ្នឹង លេងសើចច្រើន”។ អ្វីដែលលោកថា កូនសិស្សលោកលេងច្រើននោះ ក៏ព្រោះតែទទួលសម្លរពីលោកដែលកំពុងតែក្ដៅខ្លាំងចាក់ចូលស្រាក់ ដោយម្នាក់ជាអ្នកចាក់ និងម្នាក់ទៀតអ្នកយួរស្រាក់។ ដោយខ្លាចកំពប់ សៀរ៉ា ក៏ស្រែកថា ម៉េចមិនដាក់ស្រាក់ចុះក្រោមសិនទៅ តែកូនសិស្សនោះមិនព្រមដាក់ចុះទេ ហើយសុខចិត្ដចាក់សម្លរនោះចូលក្នុងស្រាក់ទាំងស្លន់ស្លោ។
ទស្សនាវីដេអូខាងក្រោម៖
តារាចម្រៀងរូបសង្ហារ សាយ សៀរ៉ា បានបំពេញបំណង និងក្ដីសុខចុងក្រោយរបស់ឪពុក និងម្ដាយមានវ័យជរាកំពុងរស់នៅឯស្រុក។ លោកសុខចិត្ដលះបង់គ្រប់យ៉ាងដើម្បីក្ដីសុខអ្នកមានគុណទាំងពីរ ជាក់ស្ដែងថ្មីៗលោក សុខចិត្ដប្រមែប្រមូលលុយកាក់ដែលខំសន្សំទុកជាច្រើនឆ្នាំ និងឈានដល់លក់ដីនៅភ្នំពេញ១កន្លែងទៀត ដើម្បីសង់ផ្ទះវីឡាជូនឪពុក-ម្ដាយនៅឯស្រុក។ ពេលទៅស្រុកម្ដងៗ គេឃើញលោកតែងតែនៅក្បែរអ្នកមានគុណទាំងពីរ និងតែងតែធ្វើបុណ្យទានជាមួយគ្នាទៀតផង៕