• 2022-06-23 02:17:14
  • ព័ត៌មាន

រូបថតមង្គលការរបស់សាន់ឆាយ និងប្ដីថ្មីត្រូវបាន​បង្ហាញជាសាធារណៈលើកដំបូង

  • 2022-06-23 02:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតចាប់ពីថ្ងៃរៀបការរបស់ Barbie Hsu (ឬ សាន់ឆាយ) និង DJ Koo គឺ​ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២២ មក មិនដែល​ឃើញ​បែកធ្លាយរូបភាព​ណា​មួយឡើយលើបណ្ដាញសង្គម។ រហូត​ដល់ថ្មីៗនេះ រូបភាព​ស្ថិតក្នុង​ថ្ងៃពិសេសក៏ត្រូវបាន​បង្ហាញ​ជាផ្លូវការ។

ស្ថិតក្នុង​កម្មវិធីកម្សាន្តកូរ៉េមួយ រូបថតមង្គលការរបស់តារាសម្ដែង​តៃវ៉ាន់ Barbie Hsu និងតន្ត្រីករកូរ៉េ DJ Koo ត្រូវ​បាន​ចេញផ្សាយ ដោយអ្នកទាំង ២ បាន​ឲ្យឃើញសាក់រូបចិញ្ចៀនលើដៃនាងទៀត។ DJ Koo បាន​លើកឡើង ដោយបញ្ចេញឃ្លាដំបូងបែបលេងសើច​ទៅកាន់ Barbie ថា៖ «ហេ៎! ខ្ញុំក្បាលត្រងោល!»

បន្ទាប់មកទៀត DJ រូបនេះ​រ៉ាយរ៉ាប់ពីរឿងរ៉ាវស្នេហាខ្លួនថា៖ «នៅពេល​យើងទាក់ទងគ្នា Barbie ចូលចិត្តញ៉ាំស្វាយណាស់។ នៅពេល​នោះ នៅប្រទេសយើង (កូរ៉េ) អត់មាន​ស្វាយទេ ខ្ញុំក៏ចាប់ផ្ដើមចូលចិត្តស្វាយតាំងពីពេល​នោះ​មកដែរ។ ឲ្យតែពេល​ខ្ញុំ​ឃើញស្វាយ ខ្ញុំនឹកដល់នាងមុនគេ»។

នៅខែវិច្ឆិកា ឆ្នាំមុន ព័ត៌មាន​បាន​បែក​ធ្លាយថា Barbie Hsu បាន​ដាក់ពាក្យ​លែងលះស្វាមីមុន គឺ Wang Xiao Fei ក្រោយរួមរស់ជាមួយគ្នាបានជាង ១០ឆ្នាំ។ មិនដល់ ៤ខែផង ក៏ស្រាប់តែ​លេចចេញដំណឹង​ថា​ នាង​បាន​រៀបការជាមួយនឹង​តារាចម្រៀងកូរ៉េ DJ Koo អ្នកដែល​មាន​អាយុ ៥២ឆ្នាំ មានន័យថាស្វាមីក្រោយនេះ​អាយុបងនាង ៧ឆ្នាំ។ អ្វីដែល​កាន់តែភ្ញាក់ផ្អើល បុរសម្នាក់នេះ​ ក៏ជាអ្នក​ដែល​នាង​ធ្លាប់ទាក់ទងស្នេហាកាលពី ២៤ឆ្នាំមុនដែរ។

ជាមួយគ្នានោះដែរ អ្នកទាំង ២ បាន​ចុះសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ និងបាន​ចុះឈ្មោះសហជីពរបស់ពួកគេ (រួមរស់ជាប្ដីប្រពន្ធ) នៅតៃវ៉ាន់នៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២២។ នេះបើយោងតាមភ្នាក់ងារ Barbie Hsu បាន​ប្រកាស៕

ប្រភព៖ Taiwan News ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់