• 2022-06-30 07:19:43
  • ព័ត៌មាន

ល្បីពេក ស្អាតពេក ធ្វើឱ្យតារាកូរ៉េ ៧ដួង ធ្លាប់រងការ Bully ពីមិត្តភក្ដិកាលនៅរៀន

  • 2022-06-30 07:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាកដណាស់ថាមហាជន ជាពិសេសអ្នកគាំទ្រក្នុងវិស័យ K-pop ធ្លាប់តែបានឃើញពីភាពស្រស់ស្អាត ភាពសប្បារីករាយ ស្នាមញញឹមមកកាន់ Fan ប៉ុន្តែនៅពីក្រោយស្នាមញញឹម និងភាពជោគជ័យទាំង នោះគឺសុទ្ធតែបានឆ្លងកាតរឿងរ៉ាវ ព្យុះភ្លៀងក្នុងជីវិតឯកជនរបស់តារាទាំងនោះ។

ជាក់ស្ដែងគ្រប់គ្នាអាចនឹងភ្ញាក់ផ្អើលលើសពីនេះ ព្រោះថាក្រៅពីបញ្ហា ឬឧបសគ្គក្នុងជីវិតការងារ K-pop Idol ៧ដួង ធ្លាប់រងការមើលងាយ សម្លុត (Bully) ពីមិត្តរួមថ្នាក់កាលនៅរៀន។

ខាងក្រោមនេះសុទ្ធតែជាតារាកូរ៉េមួយចំនួនដែលធ្លាប់ជួបការសម្លុត(Bully)ពីអតីតកាល៖

១. Seo Ye Jin

Seo Ye Jin បានឆ្លងកាត់បទពិសោធន៍លំបាកជាច្រើនកាលពីអតីតកាល។ នាងគឺជាជនរងគ្រោះ នៃការគំរាមកំហែងតាមអ៊ីនធឺណេត ហើយត្រូវបានយាយីតាមប្រព័ន្ធអ៊ីនធឺណេត ដោយមានការបញ្ចេញ មតិអវិជ្ជមាន និងមតិស្អប់ខ្ពើមជាច្រើនបានគ្របដណ្ដប់លើនាង។ អ្វីដែលអាក្រក់នោះគឺនាងក៏ធ្លាប់រងការបៀតបៀនផ្លូវភេទតាមអ៊ីនធឺណេតពីសំណាក់អ្នកប្រើអ៊ីនធឺណេតផងដែរ។

២. Kim Ha Neul

បុគ្គលិកលក្ខណៈរបស់ Kim Ha Neul ត្រូវបានចាត់ទុកថាជាមនុស្សល្អម្នាក់។ នាងតែងតែខ្មាស់ អៀនក្នុងការសន្ទនា ដូច្នេះនាងមិននិយាយជាមួយមនុស្សច្រើនទេ។ តារាស្រីរូបនេះបានទទួលស្គាល់ថានាងត្រូវបានគេជេរប្រមាថដោយសារបុគ្គលិកលក្ខណៈរបស់នាងស្ងប់ស្ងាត់ពេក។ នេះបានក្លាយជាមូលហេតុដែលមិត្តរួមសាលាជាច្រើនរបស់នាងយល់ខុស ហើយនោះជាពេលដែលសិស្សមួយចំនួនបានជំរុញឱ្យធ្វើបាបនាង។

៣. Kim Sae Ron

Kim Sae Ron ចាប់ផ្ដើមអាជីពជាតារាតាំងពីអាយុ ៩ឆ្នាំ។ Kim Sae Ron បានក្លាយជាបុគ្គលល្បីម្នាក់តាំងពីនៅរៀន។ នៅពេលដែលនាងមានកេរ្តិ៍ល្បីទាំងក្មេងវ័យ ការសម្លុតពីមិត្តរួមថ្នាក់របស់នាងបានចាប់ផ្តើម និងងាយស្រួលក្នុងការធ្វើបាបនាង គឺគ្រប់គ្នា តែងតែលួចស្បែងជើង នាងយកទៅបោះចោល ព្រមទាំងសរសេរពាក្យជេរស្តីលើនាងនៅ លើសួនកុមារ។

៤. Park Bo Young

Park Bo Young ជាតារស្រីដែលមានទឹកមុខគួរឱ្យស្រលាញ់ និងមានភាពរីករាយ ប៉ុន្តែនាងប្រែទឹកមុខ ស្រពោធភ្លាមបន្ទាប់ពីរម្លឹករឿងធ្លាប់រងការគំរាមកំហែង។ នៅពេលនាងរៀននៅវិទ្យាល័យ នាងត្រូវឆ្លង កាត់ការលំបាកជាច្រើនដោយសារតែការគំរាមកំហែង ដូចជាសិស្សដាក់សំរាមពេញកន្លែងអង្គុយរបស់ នាង។

៥. Yoo In Na

ក្នុងវ័យសិក្សានៅវិទ្យាល័យ Yoo In Na តែងតែទទួលបានការពេញចិត្តពីគ្រូរបស់នាង ហើយនេះបានបង្កឱ្យមានការច្រណែនខ្លះពីសិស្សដទៃទៀត ឱ្យមិត្តរួមសាលាចាប់ផ្ដើមធ្វើបាបនាង។

៦. Park Ha Sun

ក្នុងអំឡុងពេលរៀននៅវិទ្យាល័យ Park Ha Sun បានបង្ហាញខ្លួនខ្លីៗក្នុងកម្មវិធី "Golden Bell" របស់កូរ៉េខាងត្បូង។ នៅទីនោះនាងបានបង្ហាញនូវភាពទាក់ទាញដ៏គួរឱ្យស្រឡាញ់របស់នាងដល់ទស្សនិក ជន។ ទន្ទឹមនឹងនេះ នាងត្រូវរងការប្រមាថចំពោះការបង្ហាញខ្លួនក្នុងកម្មវិធី ហើយត្រូវបានគេចំអកយ៉ាងខ្លាំងផងដែរ។

៧. IU

IU ក៏ជាជនរងគ្រោះនៃការគំរាមកំហែងតាមអ៊ីនធឺណេតដែរ ដោយសារអ្នកលេងអ៊ីនធឺណេតជាច្រើនបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីនាង។ នាងត្រូវបានគេបៀតបៀន និងបញ្ចេញមតិស្អប់ខ្ពើម ប៉ុន្តែអាច និយាយបានថារឿងមិនល្អទាំងនេះបានធ្វើឱ្យ IU រឹងមាំ ហើយឥឡូវនេះនាងតែងតែជ្រើសរើស ផ្លូវច្បាប់ យកាតប្តឹង ចំពោះអ្នកស្អប់ ឬនិយាយមិនល្អបំផ្លើសលើនាង៕

ប្រភព៖ kdrama ប្រែសម្រួល៖ Kesor

មតិយោបល់