• 2022-07-04 08:04:36
  • ព័ត៌មាន

ចេញហើយ! Charlie Puth ទម្លាយថាបទ «Left and Right» គឺសំដៅលើស្នេហា BL

  • 2022-07-04 08:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀង "Left and Right” បាន​បង្ហាញ​រូបរាងជាផ្លូវការកាល​ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ដោយមានការគាំទ្រជា​ច្រើន​ពីសំណាក់មនុស្សជា​ច្រើនទូទាំងពិភពលោក។ បទពីរោះ ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ ក៏ទាក់ទង​នឹង​អត្ថន័យពីក្រោយនៃបទនេះ​ដែរ គឺ​សំដៅដល់ស្នេហាប្រុសស្រឡាញ់ប្រុសដូចគ្នា។ នេះ​បើតាមការបញ្ជាក់របស់ Charlie Puth ដែល​ជាម្ចាស់បទ។

តាមការបញ្ជាក់ របស់ Charlie Puth គឺ​ចង់​លើកយក​ពីឧបសគ្គ​ ពេល​ចង់​លុបអ្នកណា​ម្នាក់ចេញពីខួរក្បាល។ ដោយសារវិលវល់ដិតដាមជាមួយនឹង​មនុស្សអតីតពេក តួអង្គបទ​នេះ​ ដល់ថ្នាក់ទៅរក «វេជ្ជបណ្ឌិតស្នេហា» ទៀតផង។ តួទី២ ក្នុងបទនេះ គ្មានអ្នកណា​ក្រៅពីសមាជិកពៅឆ្នើមរបស់ BTS គឺ Jungkook ទេ។ អ្វីដែល​សំខាន់ បទ​នេះ​ត្រូវ​រៀបចំចេញផ្សាយក្នុងខែសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ (Pride Month)

ទោះបី​ជាយ៉ាងណា មុនការ​បញ្ជាក់អត្ថន័យ​របស់​ Charlie ដែលជាម្ចាស់បទ សង្កេតឃើញថា ARMY មិនបាននៅចាំយូរទេ ពោលគឺក្រោយ MV “Left and Right” ចេញភ្លាម ពួកគេ​ក៏កំណត់ន័យដឹង​ច្បាស់ដោយខ្លួនឯងបាត់ទៅហើយ៕

ប្រភព៖ Kpop Top អត្ថបទ៖ ធារី

មតិយោបល់