• 2022-07-26 01:25:00
  • ព័ត៌មាន

Jung kook ជាប់ឈ្មោះជា K-pop Idol ដ៏ល្បីបំផុតនៅសហរដ្ឋអាមេរិក

  • 2022-07-26 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍របស់ Netizens បោះពុម្ពផ្សាយរបស់អាមេរិក បានឱ្យដឹងថាកំពូលតារា K-pop Jungkook ក្លាយជា K-pop Idol មានប្រជាប្រិយភាពលេចធ្លោខ្លាំងបំផុតនៅក្នុងសហរដ្ឋអាមេរិក។

តារា K-pop ល្បីឈ្មោះរូបសង្ហា Jungkook ត្រូវបានគេរកឃើញនៅលើក្របថ្មីនៃទស្សនាវដ្ដីការយល់ដឹង និងរបាយការណ៍មតិរបស់អាមេរិក ដោយនៅលើក្របនេះវាបង្ហាញថាអ្នកចម្រៀងសំខាន់របស់ BTS គឺជាតារា K-pop ដ៏ល្បីល្បាញបំផុតនៅអាមេរិកនាពេលបច្ចុប្បន្ន។

ពិតជាគួរឱ្យភ្ញាក់ផ្អើលបច្ចុប្បន្ន Jungkook ក្លាយជាតារា K-pop ដ៏ល្បីបំផុតក្នុងពិភពលោក។ អត្ថបទស្តីពីភាពល្បីល្បាញ និងភាពជោគជ័យរបស់ Jungkook នៅក្នុងការបោះពុម្ពផ្សាយនោះបានអះអាងថា Jungkook គឺជាហេតុ ផលចម្បងសម្រាប់ភាពជោគជ័យនៃបទចម្រៀងថ្មី រួមគ្នាជាមួយតារាចម្រៀងអាមេរិក Charlie Puth។

អ្នកគាំទ្រជាច្រើនបានយល់ស្របថា Jeon Jungkook ពិតជាតារាល្បីបំផុតនៅអាមេរិក។ របាយការណ៍ Netizens បានលើកឡើងពីភាពជោគជ័យ និងឥទ្ធិពលរបស់គាត់នៅក្នុងសហរដ្ឋអាមេរិក។ នេះមិនមែនជាការទទួលស្គាល់ដ៏ធំលើកទីមួយទេ ដែលតារាចម្រៀង និងអ្នករាំដ៏ប៉ិនប្រសប់ ទទួលបានចាប់តាំងពីភាពជោគជ័យនៃការចាប់ដៃគ្នាដំបូងជាមួយ Charlie Puth។

បន្ថែមពីលើនេះ Jungkook បានលេចមុខនៅគម្របទស្សនាវដ្ដី ជាមួយឥស្សរជនសាធារណៈដ៏ល្បីល្បាញរបស់អាមេរិក និងពិភពលោកដូចជា Kim Kardashian, Will Smith និង Elon Musk

ប្រភព៖ Allkpop ប្រែសម្រួល៖ Kesor

មតិយោបល់