• 2022-08-03 08:49:45
  • ព័ត៌មាន

មីន ភីរ៉ាវិច ភ្ញាក់ផ្អើលពេលជួបអ្នកគាំទ្រនៅកម្ពុជា

  • 2022-08-03 08:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡេងហោរកញ្ចៀវ លាន់កងរំពងពេញផ្សារទំនើប អ៊ីឌិនហ្គាឌិន ដែលជាទីកន្លែងតារាសម្ដែងថៃ លោក មីន ភីរ៉ាវិច ជួបអ្នកគាំទ្ររបស់ខ្លួននៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងក្នុងឱកាសដែលផលិតកម្ម P picture ទទួលយកខ្សែភាពយន្ដរឿង “ហាងលក់មរតកខ្មោច” មកបញ្ចាំងនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ខែសីហា តទៅ។

បន្ទាប់ពីជួប និងបានថតរូបអនុស្សាវរីយ៍ជាមួយអ្នកគាំទ្រ មីន បានផ្ដល់បទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាននៅទីនោះផងដែរ។ តាមរយៈអ្នកបកប្រែលោក មីន ឲ្យដឹងថា រូបលោកពិតជាភ្ញាក់ផ្អើល និងសប្បាយចិត្ដយ៉ាងខ្លាំងដែលដំណើរមកកាន់កម្ពុជាជាលើកដំបូងទទួលបានការស្វាគមន៍ពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះក ហើយបានទៅទទួលដល់ព្រលានយន្ដហោះតាំងពីព្រលឹមទៀត។

មីន និយាយថា ក្នុងខ្សែភាពយន្ដរឿង "ហាងលក់មរតកខ្មោច” គឺជាវណ្ណកម្មទី២ ដែលលោកបានថត ហើយក្នុងខ្សែភាពយន្ដកាន់តែសាហាវសម្រាប់លោក ដោយលោកដើរជាតួអង្គបងធំប្រចាំក្រុម ដូច្នេះនិយស្ស័យមិនសូវល្អទេនៅក្នុងរឿង។ បើមានការគាំទ្រច្រើនដូច្នេះទៀត រូបលោកនឹងរកឱកាសនឹងមកជួបអ្នកគាំទ្រនៅកម្ពុជាជាថ្មីទៀត ហើយលោកសង្ឃឹមថាប្រិយមិត្ដនៅកម្ពុជានឹងបានទស្សនារឿងនេះគ្រប់គ្នា។

តារាសម្ដែងប្រុស មីន ភីរ៉ាវិច បានមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងជួបអ្នកគាំទ្រ ក្នុងគ្រាដែលរឿងលោកសម្ដែងនឹងចាក់បញ្ចាំងតាមរោងភាពយន្ដធំៗនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ខែសីហា ខាងមុខនេះតទៅ។ មីន នឹងឡើងយន្ដហោះ ត្រឡប់ទៅប្រទេសកំណើតវិញ នៅល្ងាចនេះ បន្ទាប់ពីជួបអ្នកគាំទ្រ និងបានចូលរួមកម្មវិធីមួយចំនួនស្ទើរ១ថ្ងៃពេញនៅថ្ងៃទី៣ ខែសីហា នេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់