• 2022-08-08 02:38:01
  • ព័ត៌មាន

មានរឿងស្មានមិនដល់កើតឡើងដល់ទៅ ៤ ផ្ទួនៗគ្នាក្នុងយប់កម្មវិធី Cambodian Idol សប្ដាហ៍ថ្មី

  • 2022-08-08 02:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធិប្រកួត Cambodian Idol កាល​ពីរាត្រីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២ ពិតជា​បន្សល់ទុកនូវការចងចាំមិនអាច​បំភ្លេចបាន​ជា​ច្រើន ដោយសារមាន​រឿងកើតឡើងស្មានមិនដល់ ធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលគួរសម។

ប្រធានបទក្នុងកម្មវិធីសម្រាប់​វគ្គ Live Show សប្ដាហ៍ទី ៤ គឺការបង្ហាញ​សមត្ថភាពបែប Rock Star ដែលជាចំណីអារម្មណ៍ថ្មីមួយរបស់ទស្សនិកជន។ យ៉ាងណាមិញ មានរឿងអស្ចារ្យ ដែល​បាន​កើតឡើង អង្រួនឆាក Cambodian Idol ដែលអ្នកមិនគួររំលង៖

ចុច Link នេះ ដើម្បីទស្សនាវីដេអូទាំងស្រុង

១. សមត្ថភាពច្រៀងបែប Rock Star ប្លែកខ្លាំងមិនធ្លាប់មាន

បេក្ខជនទាំងអស់ ត្រូវ​ប្រែកា្លយខ្លួន ១៨០ដឺក្រេ ពីទម្លាប់ច្រៀងបទធម្មតាៗ មកប៉ះវិញ្ញាសាស្រែកច្រៀងបែប Rock Star រន្ថើនឆាក ឲ្យកក្រើកប្រៀបដូច ជាការប្រគំតន្ត្រីមួយ។ គណៈកម្មការទាំង មិនសរសើរមិនបាននូវការខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់ ព្រោះអ្វី​ដែល​បាន​បង្ហាញ គឺសុទ្ធតែមិនដែល​ឃើញពីមុនមកលើឆាក Cambodian Idol។ អ្វីដែល​សំខាន់ បេក្ខជនទាំង ១០ ធ្វើបានយ៉ាងល្អ លើសរំពឹងទុុក។

២. លើកទី ១ ដែល បេក្ខជន ភិទិ និង តិចម៉េង យំដោយសាររំភើបពេក

ការប្រឹងប្រែង​របស់បេក្ខជន​ទាំង រួមទាំង ភិទិ និង តិចម៉េង ពិតជា​មិនអាច​មើលរំលងបានឡើយ។ ដោយសារសមត្ថភាពអស្ចារ្យពេក ពួកគេ​ទទួល​បាន​ការកោតសរសើរពីមហាជន ពិសេស​គណៈកម្មការទាំង ខ្លាំង។ ដោយឡែក ការបញ្ចេញមតិ និងលើកសរសើរមិនដាច់ពីមាត់របស់ គណៈកម្មការទាំង ស្រាប់តែបានធ្វើឲ្យ បេក្ខជន ថុល សុភិទិ ស្រក់ទឹកភ្នែកច្រោកៗ ដែលទិដ្ឋភាពមួយនេះ គ្រប់គ្នាមិនដែលឃើញកើតឡើងចំពោះ ភិទិ សូម្បី ១ដង។

ចូលដល់ លីម តិចម៉េង ក៏មិនខុសគ្នាដែរ ព្រោះធម្មជាតិជាមនុស្សមាន​តែស្នាមញញឹមលើមុខ បេក្ខជនរូបនេះខាបដួងចិត្ត និងការស្រឡាញ់ពីមហាជនច្រើនមិនធម្មតា។ ប៉ុន្តែពេល Judge ណុប បាយ៉ារិទ្ធិ លើកសរសើរការប្រឹងប្រែង និងដល់ថ្នាក់ចេញពីកៅអី រត់ទៅឱប តិចម៉េងដល់លើឆាក បេក្ខជនរូបនេះ​ស្រាប់តែស្រក់ទឹកភ្នែកដោយក្ដីរំភើប។

៣. បេក្ខជន ផាន គីមសុង ច្រៀងបទ បុប្ផាកំពង់ធំ ជាប្រភេទ Rock

បើមិនបានទស្សនាវគ្គប្រកួតកាលពីយប់មិញទេ អ្នកច្បាស់ជាស្គាល់សមត្ថភាព បេក្ខជនរូបនេះតិចពេកហើយ។ ធ្លាប់តែច្រៀងបទបែបមនោសញ្ចេតនា ស្រុកស្រែជនបទ ប៉ុន្តែពេលប៉ះវិញ្ញាសាថ្មីនេះ គីមសុង ធ្វើបាន​ល្អ ដោយសារតែឥទ្ធិពលសម្រែកសំឡេងពីក្នុង លាន់រំពង ប្រៀបដូចអ្នកចម្រៀង Rock អាជីព។ អ្វីដែល​មិនអាចបំភ្លេចបាន​ គឺ ពិធីករ ជា វិបុល បាន​ស្នើរឲ្យ គីមសុង ច្រៀងបទ «បុប្ផាកំពង់ធំ» ជាប្រភេទ ROCK ហើយលោកធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗ ដោយសារអាចធ្វើបាន យ៉ាងងាយស្រួលបំផុត។

៤. គណៈកម្មការសម្រេចចិត្ត Save បេក្ខជនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្មវិធីរដូវកាលទី ៤

រយៈពេល ៤សប្ដាហ៍ហើយ សម្រាប់វគ្គ Live Show ដែលទស្សនិកជនបាន​ឃើញសមត្ថភាព​សម្ដែងផ្ទាល់របស់ បេក្ខភាព​ Cambodian Idol។ ជារៀងរាល់សប្ដាហ៍ មាន​បេក្ខជន​របូតពីកម្មវិធីទៅជា​ហូរហែ ទោះបីជា​គណៈកម្មការមានសិទ្ធិ Save ឲ្យពួកគេ​អាច​បន្តទៅវគ្គក្រោយៗ ប៉ុន្តែវាជា​ការពិចារណាដ៏ពិបាក និងតានតឹងបំផុត។ មួយរដូវកាល គណៈកម្មការម្នាក់ មានសិទ្ធិ Save បេក្ខភាពទៅវគ្គក្រោយ បាន​តែ ដងប៉ុណ្ណោះ។ សប្ដាហ៍ហើយដែល Judge មិនបាន Save ប៉ុន្តែសម្រាប់សប្ដាហ៍ទី នេះ ក្រោយមានការពិភាក្សាយ៉ាងហ្មត់ចត់​រួមគ្នា Judge ក៏សម្រេច Save បេក្ខជន ណាន វីសារ អាចរួមដំណើរជាមួយកម្មវិធីទៅវគ្គក្រោយ ដោយមានការសាទរយ៉ាងខ្លាំង៕

អត្ថបទ៖ ធារី

មតិយោបល់