• 2022-08-12 08:45:46
  • ព័ត៌មាន

សារី ស្រី​ពេជ្រ ដែល​ទើប​ឈ្នះ​ពាន​ពី​អន្តរជាតិ ទៅ​ជួប​អ្នក​គាំទ្រ​កក្រើក​ផ្សារ

  • 2022-08-12 08:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CIM ដែល​ពាក្យ​ពេញថា Cambodia International Models បាន​ធ្វើ​ពិធី​ជួប​ជុំ​ធំ​មួយ​ជាមួយ​អ្នក​គាំទ្រ​របស់​តារា​ម៉ូដែល សារី ស្រីពេជ្រ ក្រោយ​តារា​ស្រី​រូប​នេះ ទើប​ទទួល​បាន​ពាន​ជា​ប្រវត្តិសាស្ត្រ​របស់​វិស័យ Fashion របស់​កម្ពុជា។

យុវតី សារី ស្រី​ពេជ្រ បាន​នាំ​អោយ​កម្ពុជា​ល្បី​រន្ទឺ ក្រោយ​នាង​បាន​​ក្លាយជា​រាជ​នី​មកុដ Miss & Mister Petite Global 2022 នៅ​ប្រទេស Malaysia កន្លង​ទៅ​ថ្មី​ៗ។ "សម្រាប់​ខ្ញុំ វា​ជា​រឿង​ស្មាន​មិន​ដល់…គ្រាន់​តែ​លឺ​ពាក្យ​ថា Cambodia ភ្លាម ខ្ញុំ​រំភើប​ខ្លាំង​មែន​ទែន មិន​ដឹង​ថា​យក​អ្វី​មក​និយាយ​ឲ្យ​ទៅ...ខ្ញុំ​ក៏​សូម​អរគុណ​ពុក​ម៉ែ​បង​ប្អូន ចំពោះ​ការ​ស្រឡាញ់ និង​គាំទ្រ​រូបនាង​ខ្ញុំ រហូត​អាច​ទទួល​លទ្ធផល​នេះ"។ ស្រី​ពេជ្រ ថ្លែង​ក្នុង​កម្មវិធី​យប់​មិញ​ទៅ​អ្នក​គាំទ្រ​របស់​នាង។

ក្រៅ​ពី ស្រី​ពេជ្រ មាន យុវជន រតនា ថា​នុ​ថ និង យុវតី សំ​អុល អែន​ណា​អូ​មី ក៏​ទទួល​បាន​លទ្ធផល​ល្អ​ដែរ ពី​ប្រឡងក្នុង​កម្មវិធី Teen Star Cambodia 2022 ដោយ​​ឈ្នះ​ពាន​ឈុត​តំណាង​ជាតិ ក្រោម​ការ​ប្រកួតប្រជែង​ជា​ច្រើន​ប្រទេស​។ ពួក​គេ ត្រូវ​បាន​នាំ​មក​ជួប​ជុំ​គ្នា ជាមួយ​នឹង​អ្នក​គាំទ្រ​ទាំង​ឡាយ ជា​បុគ្គល​ដែល​នៅ​ក្រោយ​ភាព​ជោគជ័យ​របស់​ពួក​គេ។

នេះ​ជា​ការ​ផ្តួចផ្តើម​របស់ CIM or Cambodia International Models ដែល​បាន​រៀបចំ​នៅ​កម្មវិធី​មួយ ដើម្បី​ជា​ការ​អបអរសាទរ​ដល់​បេក្ខភាព​កម្ពុជា ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​នៅ​លើ​ឆាក​អន្ដរជាតិ​នា​គ្រា​នេះ។

អត្ថបទ៖ ទារិកា

មតិយោបល់