• 2022-08-17 00:34:39
  • ព័ត៌មាន

ស្ងាត់​ៗ តារា​សម្ដែង សឿន វីតា ងាក​មក​ចាប់​ដៃគូ​ជាមួយមិត្តម្នាក់ បើក​ហាង​លក់ទូរស័ព្ទធ្វើ​ព្រងើយ!

  • 2022-08-17 00:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងលោក សឿន វីតា ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈ​ដោយ​សារ​កូវីដ១៩​នោះ ពេលនេះបានងាកចាប់ដៃគូសហការជាមូយមិត្តភ័ក្កម្នាក់​បើកហាងលក់ទូរសព្ទដៃ ដែលមានយីហោថា "ស្នាដៃកូនខ្មែរ" ស្ថិតនៅខាងលិចវិឡាល័យសន្ធរម៉ុក តាម​ផ្លូវកម្ពុជាក្រោម។

​ក្នុង​គ្រា​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ដោយ​ចៃដន្យ លោក សឿន វីតា បានបង្ហាញពីភាពរីករាយ និង​បាន​​បង្ហើប​ថា អាជីវកម្ម​មួយ​នេះ លោក​ទើប​នឹង​ចាប់​ដៃគូ​ជា​មួយ​មិត្តភ័ក្ក​ទេ​បង្កើត​ឡើង ប៉ុន្មាន​ខែ​នេះ​ទេ ក្រោយ​ការ​បើក​ផ្លូវ​របស់​មិត្តភ័ក្តិ​ឲ្យ​លោក​ចូល​មក​រួម​ចំណែក។ លោក ថ្លែង​ថា៖”គាត់ឃើញយើងហត់ពេកទៅលើការងាររបរអនឡាញ ដូចដែលបងដឹងស្រាប់ អីចឹងហើយបានគាត់ហៅមកដើម្បីក្លាយជាដៃគូសហការ ដោយចែកភាគលាភទៅតាមហ្នឹងនៅពេលបានផលចំណេញ”។

ត្បិត​ថា ខ្លួន​មិន​មាន​ពិសោធន៍​ច្រើន​លើ​មុខ​របរ​ពេញ​និយម​នេះ ប៉ុន្តែ​តារាសម្ដែង​មាឌ​ឌាំង អះអាងថា តាមរយៈ មាន​ក្ដី​សង្ឃឹម​ច្រើន ដោយ​សារ​តែ​មិត្តភ័ក្តិ​​របស់​លោក គេ​មានជំនាញខាងរបរទូរសព្ទនេះស្រាប់ ផ្សំ​នឹង​ឃើញ​ឱកាស​ថា មុខ​របរ​នេះ​មាន​ទីផ្សារល្អ។ ដូច្នេះ​ហើយ ប្រសិនបើហ្វេនៗ ទស្សនិកជន ឬមិត្តសិល្បៈណា​មាន​តម្រូវ​ការ​លើ​ទូរស័ព្ទ​ដៃ​អាច​មក​រក​លោក​បាន។

តាម​ការ​បញ្ជាក់​របស់ វីតា អាជីវកម្ម​របស់​លោក និង​មិត្តភ័ក្តិ​នេះ មិន​ត្រឹម​តែ​លក់​ទេ តែ​ក៏​មាន​សេវា​ជួសជុល​ រួម​ទាំង​សេវា​ដូរ​ទូរស័ព្ទចាស់​យក​ថ្មី ព្រម​ទាំង​សេវា​បង់​រំលស់​ថែម​ទៀត ដែល​មធ្យោបាយ​ពេញ​និយម​មួយ​នា​ពេល​បច្ចុប្បន្ន។ ដោយ​សារ​តែ​បែប​នេះ​ហើយ លោក​ថា គិត​តែ​ត្រឹម​ពេល​នេះ អាជីវកម្ម​របស់​លោក និង​មិត្តភ័ក្តិ​បាន និង​កំពុង​ដំណើរ​ល្អ មាន​អតិថិជន​ចេញ​ចូល​ឥត​ដាច់​ហើយ។

តារា​សម្ដែង​សម្បុរ​ស្រអែម បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់ថា អាជីវកម្ម​ថ្មី​នេះ ទំនង​អាច​នឹង​ជួយ​លោក​បង្កើត​ជា​ប្រភព​ចំណូល​រឹង​មាំ​មួយ​ផ្នែក​ទៀត ក្រៅ​ពី​សិល្បៈ និង​មុខ​ជំនួញ​លើ​អនឡាន​របស់​លោក។ លោក សឿន វីតា ជាតារាសម្ដែងគួរ​ចាប់​អារម្មណ៍​ម្នាក់ ក្នុង​នោះ​ក៏​ព្រោះ​លោក​មាន​រូបរាង​ខ្ពស់​សង្ហា សាច់​ដុំ​ធំ​ៗ ពិសេស គឺ​លោកចូលចិត្តសម្ដែងជាតួអង្គកម្សត់ ក្រី​ក្រ​លំបាកជាដើម។

ក្រៅតែពីអាជីព​ជាតារាសម្ដែង លោកក៏ជាអ្នករកស៊ីអនឡាញលេចធ្លោម្នាក់ផង មុនមកចាប់​ដៃគូ​ជាមួយ​មិត្តភ័ក្តិ លើ​អាជីវកម្មថ្មីផ្នែកលក់ទរូរស័ព្ទ​ថែម​ទៀត​នាពេល​ថ្មី​ៗនេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់