• 2022-09-05 07:39:41
  • ព័ត៌មាន

Sad បាត់! បទ "Pink Venom"របស់ BLACKPINK ត្រូវបានដកចេញពី Music Bank ដោយសារតែប៉ារ៉ូល

  • 2022-09-05 07:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែកតាមប្រភពចេញពីវិស័យតន្ត្រី បានបង្ហើបនៅ​ថ្ងៃទី០៥ ខែកញ្ញា នេះថា បទ​ថ្មីរបស់ BLACKPINK គឺ "Pink Venom" ត្រូវ​បាន​ដកចេញ​ពីតារាងកម្មវិធី Music Bank ហើយ បន្ទាប់ពី​ក្រុមការងារ​គណៈកម្មាធិការ​ពិនិត្យ​តន្ត្រី​របស់ KBS ​ចាត់​ទុក​បទ​​នេះ​ មិន​សម​ក្នុងការ​ចាក់​ផ្សាយ​តាម​ស្តង់ដារ ទូរទស្សន៍ជាតិ KBS

ហេតុផលដែលនាំឲ្យមាន ការសម្រេចកាលពីថ្ងៃទី ២៤ ខែសីហា ក៏ដោយសារតែប៉ារ៉ូលបទចម្រៀងនេះ រំលោភលើមាត្រាទី ៤៦ នៃស្ដង់ដារនៃការផ្សាយដូចជាការរួមបញ្ចូលឈ្មោះ Brand ណាមួយក្នុងបទចម្រៀង។

ជាទូទៅ ក្រុមហ៊ុនចម្រៀងនីមួយៗ ត្រូវកែប្រែប៉ារ៉ូល និងស្នើសុំការពិចារណាឡើងវិញ។ ប៉ុន្តែមាន​សេចក្ដីរាយការណ៍មកថា ក្រុមហ៊ុន YG មិនបានសរសេររៀបរៀងសម្រួលជាថ្មី ឬដាក់ញត្តិឲ្យពិចារណាឡើងវិញឡើយ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់