• 2022-09-15 02:13:29
  • ព័ត៌មាន

ក្រុមចម្រៀងនារីវៀតណាម កំពុងត្រូវអ្នកគាំទ្ររិះគន់ទក់សាច់ ព្រោះចម្លង Concept រូបភាព BLACKPINK

  • 2022-09-15 02:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិកក្រុមចម្រៀងវៀតណាម DREAMeR ដែល​មាន​ឈ្មោះថា​ MiiNa ធ្លាប់រងនូវពាក្យរិះគន់យ៉ាងចាស់ដៃ ក្រោម​កម្ដៅកំហឹងរបស់មហាជន​ជាច្រើន​នាក់ ដោយសារតែការតុបតែងខ្លួនរបស់នាង​ភាគ​ច្រើនដូចគ្នាពេក​ទៅ​នឹង Rosé (BLACKPINK)។ ដោយឡែក ថ្មីៗនេះ នាង​បានធ្វើឲ្យគ្រប់គ្នា លើកយកមកធ្វើជាប្រធានបទជាថ្មី ដោយសារតែ Teaser Comeback របស់ក្រុម។

DREAMeR Entertainment បានបង្ហាញ​នូវកាលវិភាគ​ Comeback របស់ក្រុម​ចម្រៀងរបស់ខ្លួន ប៉ុន្តែគ្រាន់តែឃើញភ្លាម Fan ចាប់ផ្ដើម​មិនស្រណុកចិត្តបាត់ទៅហើយ។ តាំងពីពណ៌ និងការ Design គឺសឹងតែដូចគ្នាទាំងស្រុងទៅ​នឹង Teaser របស់ BLACKPINK "Pink Venom" ហើយប្ដូរតែអក្សរប៉ុណ្ណោះ។

Teaser Detail នៃការ Comeback របស់ DREAMeR
កាលវិភាគការប្រគំតន្ត្រីរបស់ BLACKPINK

នៅពេល​បង្ហាញមុខ Bao Uyen ជាសមាជិក DREAMeR នាង​បាន​ពាក់ស្រោមដៃ តុបតែងសក់ និងមុខ មិនខុសពី Lisa (BLACKPINK) ទេ ហើយសូម្បីការ Edit របស់ក្រុមការងារ Design ក៏ដូចបេះដាក់ដែរ។ ប្រការនេះ​ កាន់តែធ្វើឲ្យឱកាសរិះគន់របស់មហាជន​កើនឡើង ដោយសារគ្រប់យ៉ាង​ដែល​ត្រូវ​បាន​បង្ហាញ គឺ​ដូចគ្នាពេក (COPY-PASTE)

Bao Uyen
Lisa

បន្ទាប់ពីបាន​ឃើញរូបភាព​ទាំងអស់នេះ​ហើយ អ្នកគាំទ្រ​ជា​ច្រើនបាន​សម្ដែង​ការមិនពេញចិត្ត ហើ៧ក៏មិនអាច​ឱបដៃឈរមើល​បាន​ដែរ។ BLINK បាន​ងើបឈរប្រតិកម្មខ្លាំង ហើយរៀបចំគម្រោងទាក់ទងទៅ YG ឲ្យចាត់វិធានការណាមួយចំពោះ​រឿងនេះ។ ឯ YG វិញ មកទល់ពេល​នេះ មិនទាន់មាន​ការ​ឆ្លើយតបណា​មួយឡើយ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់