• 2022-09-20 01:57:53
  • ព័ត៌មាន

សំបុត្រចូលមើលការប្រគំតន្ត្រី BTS ក្នុងទីក្រុង Busan លក់ដាច់ខ្ទេចហ្មត់ត្រឹម ១៥នាទី

  • 2022-09-20 01:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តជា​ច្រើនច្បាស់ជា​បាន​ជ្រាប​ហើយថា BTS នឹងមាន​ការប្រគំតន្ត្រីដ៏ធំ​មួយ​នៅក្នុងទីក្រុង Busan ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដើម្បីគាំទ្រលើកស្ទួយ វេទិកានៃការដេញថ្លៃរបស់ទីក្រុងនេះ ដើម្បីធ្វើជា​ម្ចាស់ផ្ទះពិព័ណ៌ពិភពលោកឆ្នាំ ២០៣០។ ទោះបីជា​កម្មវិធីនេះ​ ពុំមាន​ការ​គិតថ្លៃក៏ដោយ ប៉ុន្តែសំបុត្រត្រូវ​បាន​ចែកចាយតាមរយៈការចាប់ឆ្នោតតាមប្រព័ន្ធអនឡាញ ដោយផ្ដល់រង្វាន់ចំនួន ២ជុំ។

ជុំទី ១ គឺ​សម្រាប់កន្លែងអង្គុយ​ដែល​បាន​កំណត់ គឺបានតែសម្រាប់អ្នកមានកាតសមាជិកផ្លូវការនាមជា​ ARMY ប៉ុណ្ណោះ។ នៅថ្ងៃទី ១៩ ខែកញ្ញា ការផ្ដល់ជូនរង្វាន់ជុំទី ២ ក៏បាន​រៀបចំឡើង ហើយសំបុត្រក៏ត្រូវអស់ក្នុងរយៈពេល ១៥នាទី

ផ្អែកតាម​អ្នកគាំទ្រ ដែល​បាន​តម្រង់ជួរចាប់ឆ្នោតនោះ បាន​ឲ្យដឹង​ថា​មនុស្សចំនួន ៤៥០ ០០០នាក់ ត្រូវចាំសិនទម្រាំដល់វេនខ្លួន។ ប៉ុន្តែកំពុងដំណើរការ ស្រាប់តែម៉ាស៊ីនធំគាំង ដោយសារតែមានមនុស្សច្រើនកកកុញពេក រហូតក្រុមការងារសម្រេចកាត់មកត្រឹម ១៥៦ ០០០នាក់ សិន ក្នុងមួយជើង។

មានព័ត៌មាន​បញ្ជាក់ថា ទម្រាំវិបសាយដំណើរការទិន្នន័យរួចរាល់ គឺចំណាយពេល ១៥នាទី ប៉ុន្តែជាក់ស្ដែង សំបុត្រទាំងនោះលក់អស់ត្រឹមរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយក្នុងរយៈពេលតិចជាង ១នាទី មាន​មនុស្សកក់ទុកអស់រលីងទៀត។

ងាកទៅ BTS វិញ បាន​ត្រៀមខ្លួនរួចជា​ស្រេចក្នុងការឡើងការសម្ដែងចំពោះមុខទស្សនិកជនផ្ទាល់ ចំនួន ១០០ ០០០នាក់។ ការប្រគំតន្ត្រី នឹង​ត្រូវធ្វើឡើងក្នុងកីឡដ្ឋាន Busan Asiad Main Stadium រយៈពេល ៩០នាទី។ ផ្អែកតាមសេចក្ដីរាយការណ៍ទៀតសោត Lotte World បាន​ប្រកាសពីគម្រោង "The City” ដែល​នឹង​រៀបចំ​កម្មវិធីជាច្រើន ក្នុងទីក្រុង Busan ដើម្បីទទួលស្វាគមន៍ការមកដល់របស់ក្រុមចម្រៀងលំដាប់ពិភពលោក BTS។ មិនត្រឹម​តែប៉ុណ្ណោះ ទាំងសណ្ឋាគារ ទីកន្លែងប្រណីតៗ ហេដ្ឋារចនាសម្ព័ន្ធ ក៏នឹងត្រូវ​រៀបចំតុបតែងជាពិសេសផងដែរ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់