• 2022-09-21 05:41:12
  • ព័ត៌មាន

ភាពយន្ដនិងម៉ាកយីហោល្បីៗកំពុងរង់ចាំការវិលត្រឡប់ Kim Woo bin បន្ទាប់ពីសម្រាកព្យាបាល ៥ឆ្នាំ

  • 2022-09-21 05:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីចាកចេញពីអេក្រង់ទូរទស្សន៍ក្នុងឆ្នាំ ២០១៧ ដើម្បីព្យាបាលជំងឺមហារីក តារាសម្តែងរូបសង្ហា Kim Woo bin បានត្រលប់មកវិញដែលនឹងមានគម្រោងខ្សែភាពយន្តថ្មីៗជាបន្តបន្ទាប់កំពុងរង់ចាំជា មួយម៉ាកយីហោជាច្រើនផងដែរ។

ក្រោយបាត់មុខពីកញ្ចក់ទូរទស្សន៍មួយរយៈ Kim Woo Bin បានវិលមកវិញជាមួយនឹងគម្រោងភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើន។ តារាសម្តែងវ័យ ៣៣ ឆ្នាំរូបនេះត្រូវបានបង្ខំឱ្យផ្អាកការងារជាច្រើនក្នុង ដៃចាប់តាំងពីខែឧសភា ឆ្នាំ ២០១៧ នៅពេលដែលលោកបានបង្ហាញពីព័ត៌មានដ៏អាក្រក់ថាលោក ត្រូវបានពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកបំពង់ក។

បន្ទាប់ពីសម្រាកព្យាបាលទទួលការមើលថែបានយ៉ាងល្អពីក្រុមគ្រូពេទ្យជំនាញតារាសម្តែងឈានមុខគេបានឈ្នះជំងឺ ហើយបានត្រលប់មកវិញជាផ្លូវការនូវខ្សែភាពយន្តខ្នាតធំនៅក្នុង រឿង Alienoid, Black Knight រឿងភាគទូរទស្សន៍ Our Blues ទើបតែបញ្ចប់ការថតក្នុងខែមិថុនា

ការកើនឡើងប្រជាប្រិយភាព និងឥទ្ធិពលរបស់ Kim Woo Bin គឺទំនាក់ទំនងរបស់គាត់ជាមួយ ម៉ាកល្បីៗ។ កាលពីឆ្នាំមុន តារាសម្តែងកើតក្នុងឆ្នាំ ១៩៨៩ រូបនេះ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋ ទូតសម្រាប់ក្រុមហ៊ុនផលិតនាឡិកាស្វីស Jaeger-LeCoultre ។ សកម្មភាពឯកអគ្គរដ្ឋទូតដំបូង របស់គាត់គឺការបង្ហាញខ្លួននៅឯការតាំងពិព័រណ៍ Sound Maker របស់យីហោនៅទីក្រុងសេអ៊ូលក្នុង ខែកក្កដា ឆ្នាំ ២០២១៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់