• 2022-09-22 06:36:37
  • ព័ត៌មាន

Fan សោកស្ដាយចំពោះ Kwan Usamanee ប្រកាសគ្រោងចូលនិវត្ត

  • 2022-09-22 06:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជើងចាស់ និងមានប្រជាប្រិយភាពល្បីល្បាញប្រចាំប្រទេសថៃគឺស្រីស្អាត Kwan Usamanee បានប្រកាសជាសាធារណថានៅប៉ុន្មានឆ្នាំខាងមុខទៀត នាងសូមចូលនិវត្តហើយ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនសោកស្ដាយ និងចង់ឃើញនាងសម្ដែងបន្តរហូត។

ប្រកាសច្បាស់ពីគោលដៅចូលនិវត្តនៅ៥ឆ្នាំខាងមុខសម្រាប់ តួឯកស្រីនាង Kwan Usamanee Waithayanon ដោយលើកហេតុផលថា ព្រោះនាងធ្វើការតាំងពីក្មេង និងមិនចង់ធ្វើការពេញមួយ ជីវិត ហើយនាងបានគ្រោងទុក នឹងកាត់បន្ថយការងារក្នុងឧស្សាហកម្មកម្សាន្ដ ចំណែកឯការរកស៊ីវិញ ទុកឲ្យក្រុមការងារ និងបុគ្គលិកដែលនាងទុកចិត្ត ចាត់ចែងនិងធ្វើបន្ត។ តារាស្រីរូបនេះសុំពេលរៀបចំអាពាហ៍ពិពាហ៍រស់នៅ មានគ្រួសារ រង់ចាំពេលវេលារៀបការដ៏ត្រឹមត្រូវ និងចំពោះការមានកូន។

Kwan ថ្លែង៖ “នៅសល់៥ឆ្នាំទៀត បើគិតតាមអាយុ ខ្ញុំមានអារម្មណ៍ថា ធ្វើការហត់នឿយតាំង ពីនៅក្មេង ដល់ថ្ងៃមួយ ខ្ញុំចង់បង្កើតអាជីវកម្មឲ្យអស់ពីសមត្ថភាព។ ហាងក្រចកយើងជិតបើក ហើយ ព្រោះយើងធ្វើអ្វីដែលយើងស្រលាញ់ យើងចូលចិត្តក្នុងវិស័យនេះ ៥ឆ្នាំទៀត Kwan ចង់នៅឲ្យនៅស្ងៀមដើម្បីឲ្យក្មេងៗធ្វើការជាមួយគ្នា ព្រោះខ្ញុំបានបង្កើតវារួចហើយ»៕

ប្រភព៖ khaosod ប្រែសម្រួល៖ Kesor

មតិយោបល់