• 2022-09-27 04:36:49
  • ព័ត៌មាន

ម្ដាយ Tangmo ទម្លាយការពិត តបចចាមអារ៉ាមថា Bird មានសង្សារថ្មី និងរឿងចែកលុយឲ្យកូនប្រុសម្នាក់នេះ

  • 2022-09-27 04:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយ មានព័ត៌មាន​ផ្ទុះឡើង​ថា​ Bird ដែលជាគូស្នេហ៍របស់ Tangmo Nida មានទំនាក់ទំនងជាមួយអ្នកថ្មី ព្រោះ​មានអ្នកឃើញលោកទៅ Pattaya ជាមួយគ្នា។ ប៉ុន្តែគ្រប់យ៉ាង​គ្រាន់ជាការសន្និដ្ឋាន តាមការមើលឃើញ ពុំទាន់មានភាពច្បាស់លាស់ រហូតដល់ ម្ដាយរបស់ Tangmo បកស្រាយ ទើបគ្រប់គ្នាស្ងប់ចិត្ត។

ម្ដាយរបស់ Tangmo

ពេល​ផ្ដល់បទសម្ភាសជាមួយនឹង​ប៉ុស្តិ៍ទូរទស្សន៍របស់ Thairath គឺ Channel 32 លោក​ស្រី តបនូវសំណួរជា​ច្រើន​ដូចតទៅ៖

Thairath៖ «តើអ្នកម៉ែបាន​ទាក់ទងនិយាយគ្នាជាមួយនឹង​ Bird ទេ?»

ម្ដាយ Tangmo៖ «ពេលខ្លះ ​បាន​និយាយគ្នាដែរ! គាត់នៅតែដូចដើម មិននិយាយស្ដីអ្វីច្រើនទេ មិនសូវចង់បានអ្វីពីអ្នកណាទេ ហើយក៏មិនសូវចង់ធ្វើអ្វី​ដែរ។ គាត់នៅតែនឹករលឹកដល់អូន Mo! ឯដំណឹងថា​ គាត់​មានសង្សារថ្មី​នោះ ក៏មិនមែនដែរ គាត់​មិនទាន់មានថ្មីទេណា! ពេល​ថ្ងៃខួបកំណើតរបស់អូន Mo កាលពីពេល​កន្លងទៅ គាត់បាន​យកភួងផ្កា និងប៉េងប៉ោង និង Postcard មក​ព្យួរពេញនៅមាត់ទ្វារផ្ទះអូន Mo។ ការដែលអ្នកនិយមលេងបណ្ដាញសង្គមលើកឡើងថា Bird មាន​មិត្តស្រីថ្មីនោះ គឺ​មិនសមហេតុផលទេ! Bird មិនមែនជាមនុស្សបែបនោះឡើយ! ដែលទៅមានសង្សារថ្មីលឿនបែបហ្នឹងនោះ។ គាត់​មានចរិតស្លូតបូត គួរសម មិនសូវនិយាយស្ដីអីច្រើនទេ! តើអាចទៅញ៉ែស្រីណាផ្សេងយ៉ាងម៉េច? គ្មានផ្លូវទេ! ជាមួយអូន Mo នៅតាមមើលគ្នាដល់ទៅ ៨ ឆ្នាំ ទម្រាំទាក់ទងគ្នាជាសង្សារ។

Thairath៖ «តើអ្នកម៉ែ នឹងបែងចែកលុយ មួយផ្នែកឲ្យទៅ Bird ទេ?»

ម្ដាយ Tangmo៖ «ម៉ែពិតជាមានបំណងចែកឲ្យ Bird! ចង់ឲ្យគាត់យកទៅធ្វើជាដើមទុន ធ្វើអាវយឺតលក់ អាវគាត់លក់ដាច់ណាស់ ដាច់អស់ហ្មង! ម៉ែចង់ឲ្យគាត់យកលុយទៅធ្វើរឿងអស់ហ្នឹង តែគាត់មិនព្រមទទួលឡើយ។ ទោះជាជម្រុញឲ្យយកយ៉ាងណា ក៏មិនទទួលលុយ​ដែរ គាត់​ក៏ប្រាប់អ្នកម៉ែថា គាត់មានហើយ គាត់មិនព្រមយកទេ ម៉ែពិតជាស្រឡាញ់ Bird ដូចជាកូនម្នាក់ដែរ ព្រោះ​គាត់ក៏ជាកូនប្រសារម៉ែដែរ! បើសិនគាត់កាត់សក់ខ្លីណា៎ គាត់នឹងសង្ហា គឺកាន់តែសង្ហាហ្មង! មុខក៏ស្អាត ហើយក៏ខ្ពស់ទៅទៀត Bird គាត់ជាមនុស្សដែលរៀបរយ គាត់មិនចេះនិយាយភាសារញ៉េរញ៉ៃទេណា៎ គាត់និយាយមានរបៀប! ទោះបីមើលមករាងកាច តែចរិតពិតគឺល្អណាស់! គាត់បានទៅយាមអូន Mo រាល់ថ្ងៃ កាលធ្វើបុណ្យសព! គាត់ក៏នៅតាមរបៀបគាត់បែបហ្នឹង! គាត់នឹងប្រតិកម្មតបវិញខ្លាំងៗ នៅពេល​ណា​ដែលមានអ្នកថាឲ្យគាត់អាក្រក់ៗ។ ដូចរឿងដែល​មាន​ព័ត៌មានថា មានប្រពន្ធថ្មីហើយ គាត់ក៏តបវិញខ្លាំងដែរ»៕

ម្ដាយរបស់ Tangmo
Bird
Bird
Bird និង Tangmo

ប្រភព៖ thairath អត្ថបទ៖ ធារី

មតិយោបល់