• 2022-09-27 07:05:40
  • ព័ត៌មាន

ទម្លាយប្រវត្តិមិត្តស្រីរបស់ Lee Jung Jae ជាអ្នកស្នងមរតកសាជីវកម្មឈានមុខ

  • 2022-09-27 07:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារព័ត៌មានកូរ៉េបានឱ្យដឹងថា Lim Se Ryung មិត្តស្រីរបស់ Lee Jung Jae គឺជាអ្នកស្នង មរតករបស់ Daesang ។ Daesang នេះគឺជាសាជីវកម្មធំជាងគេមួយនៅក្នុងប្រទេសកូរ៉េ ដែលមានយី ហោអាហារល្បីៗជាច្រើន។

Lim Se Ryung និង Lee Jung Jae បានស្រឡាញ់គ្នារយៈពេល ៧ ឆ្នាំមកហើយ។ ស៊េរីរូបថតណាត់ ជួបរបស់ពួកគេត្រូវបាន ចេញផ្សាយដោយ Dispatch ក្នុងឆ្នាំ ២០១៥ ។ ចាប់តាំងពីការផ្សព្វផ្សាយ ទំនាក់ទំនងរបស់ពួកគេជាសាធារណៈ Lee Jung Jae និងមិត្តស្រីរបស់លោកតែងតែបង្ហាញមុខជា មួយគ្នាជាសាធារណៈ។ នៅខែតុលា ឆ្នាំ ២០២១ តារាកូរ៉េបានអមដំណើរ Se Ryung ទៅ LACMA Art + Film Gala ។ យោងតាម Sportskeeda គូស្នេហ៍មួយគូនេះបានជួបគ្នាតាមរយៈមិត្តភ័ក្តិទៅវិញ ទៅមក ហើយបច្ចុប្បន្ននេះ កំពុងមានស្នេហាយ៉ាងផ្អែមល្ហែម។

មុនពេលបង្កើតទំនាក់ទំនងជាមួយ Jung Jae Se Ryung បានរៀបការជាមួយអ្នកស្នងមរតក Samsung Lee Jae Yong ដែលជាកូនប្រុសរបស់ប្រធាន Samsung Lee Kun Hee ក្នុងឆ្នាំ 1998 ។ នៅប្រទេសកូរ៉េ Se Ryung ជាអ្នកស្នងមរតករបស់ Daesang Group ដែលជាសាជីវកម្មធំជាង គេមួយនៅក្នុងប្រទេសកូរ៉េ ជាម្ចាស់យីហោអាហារល្បីៗជាច្រើនរួមទាំង Chungjungone និង Jonggajip ។

បញ្ចប់ការសិក្សាផ្នែកចិត្តវិទ្យាពីសាកលវិទ្យាល័យញូវយ៉ក និងចូលរួមជាមួយក្រុមហ៊ុនគ្រួសារ ជានាយកច្នៃប្រឌិតក្នុងឆ្នាំ ២០១២ Se Ryung ធ្វើឱ្យអ្នកដទៃកោតសរសើរស្នាដៃរបស់នាង ។ យោងតាម កាសែត Korea Times ក្នុងឆ្នាំ ២០១៥ នាងត្រូវបានតែងតាំងជានាយកប្រតិបត្តិ និងដឹកនាំ Daesang Group ជាមួយនឹងតំណែងជាអនុប្រធានចាប់ពីខែមីនា ឆ្នាំ ២០២១។

HITC រាយការណ៍ថាក្រុមហ៊ុន Daesang Group នឹងឈានដល់ ប្រាក់ចំណូលចំនួន ២.៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ដែលចំនួននេះធ្វើឱ្យ Se Ryung មានភាពងាយស្រួលក្នុងការក្លាយជា មហាសេដ្ឋី។ យោងតាមកាសែតកូរ៉េ ចំនួនភាគហ៊ុនដែលកាន់កាប់ដោយស្ត្រីវ័យ ៤៥ ឆ្នាំក្នុងឈ្មោះក្រុមមានតម្លៃប្រហែល ៩០ លានដុល្លារ។

បើនិយាយពីទ្រព្យសម្បត្តិផ្ទាល់ខ្លួន Se Ryung មានវិមានដ៏មហិមា តម្លៃ ១៨ លានដុល្លារ នៅ Cheongdam ទីក្រុងសេអ៊ូល។ នាងមានចំណូលចិត្តទិញរថយន្តទំនើប។ ម៉ូដែលមួយដែលនាងចូលចិត្តគឺ Range Rover និង Porsche ដែលមានតម្លៃប្រហែល ១៥0,000 ដុល្លារ និង ១១0,000 ដុល្លារ ៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់