• 2022-10-19 08:03:33
  • ព័ត៌មាន

ឆ្នាំថ្មី រាសីកាន់តែឡើងស្រឺត! ស្ងាត់ៗ ម៉ានិត ក្លាយជា Brand Ambassador របស់ផលិតផលទឹកត្រចៀកកាំមួយ

  • 2022-10-19 08:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងវ័យក្មេងសម្លេងស្រទន់ ម៉ុង ម៉ានិត ដែលមានគេស្គាល់ថាជាតារាចម្រៀងផលិតបទចម្រៀងoriginal និងទទួលបានភាពល្បីល្បាញតាមរយៈបទចម្រៀងជាច្រើនរបស់គាត់មានដូចជា៖ មាននាងក៏ធុញគ្មាននាងក៏ធុញ, មិត្តចេះប្រច័ណ្ឌ, ស្នាមថើបមួយនោះ, ហាមស្រឡាញ់ និងបទចម្រៀងជាច្រើនទៀត។

ដោយឡែកយើងឃើញថាតាមរយៈផេក ហ្វេសប៊ុកផ្លូវការរបស់ ម៉ានិត បានបង្ហោះនូវសារមួយដោយភ្ជាប់ជាមួយរូបភាពថា៖ «ខ្ញុំបាទមានកិត្តិយសក្នុងការក្លាយខ្លួនជា Brand Ambassador នៃភេសជ្ជៈបំប៉នសុខភាព ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ J. Royal Bird's Nest ដែលជាភេសជ្ជៈមានរសជាតិឆ្ងាញ់ និងល្អបំផុតចំពោះសុខភាពមនុស្សគ្រប់វ័យ។ ដំណើរនេះ ជាមោទកភាព និងជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ខ្ញុំ។ ទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ មានលក់លើទីផ្សារហើយ និងមានបួនរសជាតិ គឺ រសជាតិដើម(Rock Sugar) រសជាតិយិនស៊ិន (Ginseng) រសជាតិគ្មានជាតិស្ករ (Sugar Free) និងរសជាតិ Collagen។ អរគុណចំពោះការស្រលាញ់ និងគាំទ្រចំពោះរូបខ្ញុំ ជួបគ្នាឆាប់ៗជាមួយអ្វីៗពិសេសៗជាមួយខ្ញុំនិង J.Royal Bird’s Nest។»

ទោះជា ម៉ានិត បានស្ងាត់មួយរយៈពីទីផ្សារចម្រៀង ក៏ប៉ុន្តែគេនូវតែឃើញថាប្រជាប្រិយភាពរបស់គាត់នៅតែមានដដែល ជាមួយនឹងការងាររបស់lលោកមួយទៀតគឺការនិពន្ធសៀវភៅរឿងផងដែរ។ ម្យ៉ាងវិញទៀតយើងឃើញថាមួយរយៈក្រោយនេះ តារាប្រុសរូបនេះ ដូចជាចាប់ផ្តើមត្រឡប់មកទីផ្សារចម្រៀងជាថ្មីវិញហើយ។ ដូចនេះមានតែចាំតាមដានថា តើ ម៉ានិត នឹងមានបទចម្រៀងអ្វីថ្មីសម្រាប់ហ្វេនៗរបស់លោក?

មតិយោបល់