• 2022-10-28 06:31:21
  • ព័ត៌មាន

មានតែ BTS និង BLACKPINK ប៉ុណ្ណោះ នឹងត្រូវចូលរួមក្នុងកម្មវិធី'2022 People's Choice Awards'

  • 2022-10-28 06:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការចេញផ្សាយរបស់ All Kpop បានឱ្យដឹងថានៅចុងឆ្នាំ២០២២ ខាងមុខនេះក្រុម K-pop កំពូល២ក្រុមប៉ុណ្ណោះ គឺ BTS និង BLACKPINK នឹងត្រូវរួមក្នុងកម្មវិធី “2022 People’s Choice Award”។

2022 People’s Choice Award នៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែធ្នូ នៅ Barker Hangar ក្នុងទីក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិក។ ឆ្នាំនេះតារា K-pop ២ក្រុម BTS និង BLACKPINK បានទទួលការតែងតាំងមួយចំនួនក្នុងកម្មវិធី។ **ទីមួយទាំងពីរក្រុមត្រូវបានតែងតាំងសម្រាប់ 'ក្រុម K-pop ប្រចាំឆ្នាំ ២០២២ ក៏ដូចជា 'វីដេអូតន្ត្រីប្រចាំឆ្នាំ ២០២២។ BLACKPINK នឹងចូលរួមនាំយកបទ "Pink Venom" ចំណែក BTS នឹងនាំយក "Yet to Come (The Most Beautiful Moment)" និងបទសហការរវាង Jungkook ជាមួយ Charlie Puth "Left and Right" ដើម្បីដណ្ដើមពានរង្វាន់។

ក្រៅពីនោះ Jungkook នឹងនាំយក 'The Collaboration Song of 2022' ជាមួយ "Left and Right" ហើយ BTS នឹងមានអ្វីពិសេសម្រាប់ក្រុមមួយបន្ថែមទៀតគឺ 'The Concert Tour of 2022'។ ការបោះឆ្នោតសម្រាប់ '2022 People's Choice Awards' នេះនឹងបញ្ចប់នៅថ្ងៃទី ៩ ខែវិច្ឆិកា៕

ប្រភព៖ Allkpop ប្រែសម្រួល៖ Kesor

មតិយោបល់