• 2022-11-04 02:59:00
  • ព័ត៌មាន

រៀនធ្វើ ឆ្អឹងជំនី BBQ ទុកថត Mukbang ជាមួយជេនី និង chef ណារ៉ា

  • 2022-11-04 02:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មោះៗ កូនបង កូនពៅចេះធ្វើម្ហូបអ្វីខ្លះនៅ?

ជាមួយមុខម្ហូបថ្មី រសជាតិប្លែកក្នុងកម្មវិធី “មានអី ចម្អិនហ្នឹង”ក្នុងវគ្គថ្មីនេះ Chef ណារ៉ា ទៅផ្ទះរបស់កញ្ញា ចេនី ដើម្បីលុកលុយចង្ក្រានបាយ មើលម្ហូបក្នុងទូរទឹកកក ដើម្បីច្នៃមុខម្ហូបថ្មី រួមទាំងបង្រៀនឱ្យអ្នកទស្សនាបានចេះធ្វើផងដែរ។

តោះៗ រូបមន្តពី Chefល្បីប្រចាំព្រះរាជាណាចក្រកម្ពុជារៀនធ្វើទាំងអស់គ្នា ទុកយកចិត្តអ្នកផ្ទះ ដោយលោកអ្នកគ្រាន់តែមានគ្រឿងទេស និងគ្រឿងផ្សំដូចជា៖

#គ្រឿងទេស នឹងបន្លែសាច់

  • ឆ្អឹងជំនីជ្រូក
  • ខ្ទឹមបារាំង
  • ស្លឹកខ្ទឹម
  • ជីវ៉ាន់ស៊ុយ
  • ការ៉ុត
  • Frence fried
  • សាឡាដRomain
  • សាឡាដIceberg
  • សាឡាដLolo
  • ម្ទេសហាវៃក្រហម
  • ម្ទេសហាវៃខៀវ
  • ម្ទេសហាវៃលឿង
  • ម្ទេសហិល។

គ្រឿងផ្សំរួមមាន៖

  • ទឹកឃ្មុំ
  • ទឹកម្ទេស
  • ទឹក Tabasco
  • ទឹកប៉េងប៉ោះ
  • ស្លឹកខ្ទឹម
  • ក្រូចឆ្មាលឿង
  • ស្ករស
  • ម្សៅស៊ុប
  • ខ្ទឹមស
  • ខ្ទឹមក្រហម។

កាន់តែច្បាស់អំពីវិធីចម្អិន ឆ្អឹងជំនី BBQ មកមើលវីដេអូខាងក្រោមនេះ សប្បាយសើចហើយ ចេះធ្វើម្ហូបថ្មីទៀត

កុំភ្លេច តាមដានទស្សនា ជាមួយការចម្អិនមុខម្ហូបថ្មីៗ ជាមួយនឹងតារាកិត្តិយសល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា។ ចាំមើលៗ តើវគ្គក្រោយៗ ឆ្វេស ណារ៉ា នឹងចម្អិនមុខម្ហូបអ្វី? តើតារាកិត្តិយសម្នាក់ណា នឹងចូលរួមបន្ទាប់? តាមដានលើគេហទំព័រហ្វេសបុកផេក៖ Sabay News និង Sabay News Entertainment

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់