• 2022-11-24 03:46:14
  • ព័ត៌មាន

កាន់តែធ្ងន់ធ្ងរ Lee Seung Gi រងការគំរាមសម្លាប់ ក្រោយសើរើរឿងក្រុមហ៊ុនកេងប្រវ័ញថវិកាផ្ទាល់ខ្លួន

  • 2022-11-24 03:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់មួយរយៈចុងក្រោយនេះព័ត៌មានចុះជាហូរហែទាក់ទងនឹងតារាសម្ដែង និងជាតារា ចម្រៀងកូរ៉េខាងត្បូងល្បីឈ្មោះ Lee Seung Gi រងការអយុត្តិធម៌ពីក្រុមហ៊ុនគ្រប់គ្រង កេងប្រវ័ញថវិកា របស់លោកដែលខិតខំប្រឹងសាងឈ្មោះចាប់តាំងពីឈានជើងចូលសិល្បៈ រហូតដល់បច្ចុប្បន្នមាន គឺអស់រយៈពេល១៨ឆ្នាំ។

ក្រោយបញ្ហាសើរើនាយកប្រតិបត្តិ Kwon Jin Young Hook Entertainment ខឹង Lee Seung Gi ថែមទាំងប្រើថាថាជាមនុស្សល្មោភ និងប្រើពាក្យគំរាម។

នៅថ្ងៃទី ២៣ ខែវិច្ឆិកា Dispatch បានចេញផ្សាយការថតសំឡេងចោទប្រកាន់ Kwon Jin Young ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនកម្សាន្ត Hook Entertainment ពីបទគំរាមកំហែងសម្លាប់តារាសម្តែងនិងជាតារាចម្រៀង Lee Seung Gi

ស្ថានភាពក្នុងការថតបានកើតឡើងកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា នៅពេលដែល Kwon Jin Young បានកោះហៅអ្នកដឹកនាំ និងអ្នកគ្រប់គ្រងជាបន្ទាន់។ ដោយដឹងថា Lee Seung Gi តម្រូវឱ្យក្រុមហ៊ុនពន្យល់អំពីកំណត់ត្រាហិរញ្ញវត្ថុប្រកបដោយតម្លាភាព Kwon ខឹងយ៉ាងខ្លាំង ដោយនិយាយស្តីខ្លាំងៗ។ មិនត្រឹមតែហៅ Lee Seung Gi ថាជាមនុស្សតិរច្ឆាន Kwon Jin Young តែងមានពាក្យគំរាមកំហែងដល់អាយុជីវិតតារាសម្ដែងរូបនេះជានិច្ច

របាយការណ៍របស់ Dispatch ក៏បានបង្ហាញពីរបៀបដែល Hook Entertainment បានគ្រប់គ្រងផ្លូវចិត្ត Lee Seung Gi អស់ជាច្រើនឆ្នាំ។ យោងតាមអ្នកគ្រប់គ្រងរបស់ Lee Seung Gi បានឱ្យដឹងថា Kwon Jin Young តែងតែអះអាងថាសកម្មភាពតន្ត្រីរបស់ តារារូបនេះធ្វើឱ្យក្រុមហ៊ុនខាតបង់ ហើយអ្នកគាំទ្ររបស់ Lee មិនបង់ប្រាក់ទេ ប៉ុន្តែទាមទារច្រើន

រាល់ពេលដែល Lee Seung Gi សួរនាំអំពីការទូទាត់ប្រាក់ចំណូលពីការចែកចាយតន្ត្រី Kwon តែងតែបង្ហាញការខឹងសម្បារ។ នេះធ្វើឲ្យ Lee Seung Gi ព្រមនៅស្ងៀម ដើម្បីកុំឲ្យមានបញ្ហារហូទដល់ទៅ ១៨ឆ្នាំ៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់