• 2022-11-29 13:53:45
  • ព័ត៌មាន

បុគ្គលល្បីៗលើបណ្តាញសង្គមចូលរួមបង្កើតសមិទ្ធផលដ៏ជោគជ័យរបស់យុទ្ធនាការ Fit for Hope by AIA ២០២២

  • 2022-11-29 13:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេលកន្លងទៅថ្មីៗនេះ យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ប្រចាំឆ្នាំ Fit for Hope បានបញ្ចប់ទៅដោយជោគជ័យដ៏ធំគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ ដោយមានការចូលរួមសហការ និងគាំទ្រពីក្រសួងកិច្ចការនារី រួមជាមួយការចូលរួមដ៏ច្រើនកុះករពីសាធារណជន និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។

ទន្ទឹមនឹងភាពជោគជ័យរបស់យុទ្ធនាការ Fit For Hope ២០២២ យើងក៏សង្កេតឃើញថា ភាពជោគជ័យនេះ ក៏បានមកពីការចូលរួមជ្រោមជ្រែងរបស់បុគ្គលល្បីៗលើបណ្តាញសង្គមដូចជា DJ Nana, Sarita Reth, Chef Nak, Rainnie Dara, Daa Dao, Chacha, Soy Senghour ដែលពួកគាត់បានចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតមាតិកាច្នៃប្រឌិតដើម្បីបង្កើនការយល់ដឹងដល់សាធារណជនអំពីជំងឺមហារីកសុដន់ និងឲ្យមកទទួល យកការពិនិត្យស្វែងរកជំងឺមហារីកសុដន់ដំណាក់កាលដំបូងដោយឥតគិតថ្លៃ នៅតាមទីតាំងដែលបានកំណត់ផងដែរ។ លើសពីនេះទៅទៀត ពួកគាត់ក៏បានអំពាវនាវឲ្យសាធារណជនចូលរួមបរិច្ចាគ ដល់់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម ដើម្បីមន្ទីរពេទ្យបន្តបេសកកម្មក្នុងការផ្តល់ការពិនិត្យឥតគិតថ្លៃ និងការពិគ្រោះដោយឥតគិតថ្លៃដល់ស្ត្រីរស់នៅកម្ពុជាទាំងអស់ទទួលបានសុខភាព និងជីវិតកាន់តែប្រសើរឡើងវិញ ពីជំងឺមហារីកសុដន់។

ជាលទ្ធផលសរុប យុទ្ធនាការ Fit for Hope ២០២២ ឆ្នាំនេះបានផ្តល់ការពិនិត្យស្វែងរកជំងឺមហារីកសុដន់ ដំណាក់កាលដំបូងដោយឥតគិតថ្លៃរហូតដល់ទៅ ៣.១២៥នាក់ នៅតាមបណ្តាខេត្តចំនួន ៤ គឺខេត្តកំពត កំពង់ចាម សៀមរាប និងបាត់ដំបង និង ៣ទីតាំងផ្សេងទៀតក្នុងរាជធានីភ្នំពេញ ដែលក្នុងចំណោមនោះបានរកឃើញករណី សង្ស័យចំនួន ៤១៩ ករណី។ យុទ្ធនាការនេះក៏បានរៃអង្គាសទឹកប្រាក់សរុប ៤៥.០០០ដុល្លារអាមេរិក តាមរយៈការបរិច្ចាគពីសាធារណជន និងដៃគូអាជីវកម្ម ដែលទឹកប្រាក់ទាំងអស់នេះបានប្រគល់ជូនមន្ទីរពេទ្យ ព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការ Fit for Hope ដែលរៀបចំដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia គឺជាយុទ្ធនាការប្រចាំឆ្នាំធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ក្នុងប្រទេសកម្ពុជា។

ទោះបីជាយុទ្ធនាការឆ្នាំនេះបានបញ្ចប់ បងប្អូនស្ត្រីក៏នៅតែអាចទទួលបានសេវាពិនិត្យស្វែងរកជំងឺមហារីកសុដន់ ដំណាក់កាលដំបូង និងការពិគ្រោះដោយឥតគិតថ្លៃនៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹមនៅរៀងរាល់ម៉ោង ធ្វើការ។

ទំនាក់ទំនងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម៖

• លេខទំនាក់ទំនង៖ ០២៣ ៨៨២ ៤៨៤

• អាសយដ្ឋាន៖ ផ្លូវ ១៣៤ សង្កាត់ វាលវង់ ខណ្ឌ ៧មករា ភ្នំពេញ,

• ផែនទី៖ https://goo.gl/maps/jCy7oACJCdQ1GXnh8

មតិយោបល់