• 2022-12-01 04:38:56
  • ព័ត៌មាន

ពិតអត់? ទ្រី ដាណា ប្រកាសពេលរៀបការជាក់លាក់ជាមួយ សេង មង្គល

  • 2022-12-01 04:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំនួញឆ្នើមខាងមាស-ពេជ្រ និងផលិតផលថែសម្រស់ ទ្រី ដាណា បានបង្ហាញកាន់តែច្បាស់នូវគម្រោងភ្ជាប់ពាក្យ និងរៀបការ។ ដោយមិនបញ្ជាក់ឈ្មោះកូនកំលោះ ប៉ុន្ដែអ្នកមេម៉ាយរូបនេះ បានភ្ជាប់រូបថតតារាសម្ដែង សេង មង្គល នៅលើបណ្ដាញសង្គម ហើយនិយាយរឿងថតរូបដាក់មុខរោង។

នៅលើគណនីTik Tok របស់ខ្លួនកាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា អ្នកស្រី ទ្រី ដាណា និយាយថា អ្នកស្រីបានថតរូបត្រៀមដាក់មុខរោងភ្ជាប់ពាក្យនៅក្នុងខែធ្នូ ឆ្នាំ២០២២ នេះ ហើយដល់ខែមីនា ឆ្នាំ២០២៣ អ្នកស្រីនឹងរៀបការតែម្ដង។

ក្រោយពីបង្ហាញកាលបរិច្ឆេទភ្ជាប់ពាក្យ និងថ្ងៃរៀបការជាក់លាក់បែបនេះ ក៏នៅមានអ្នកគាំទ្រមួយចំនួនមិនទាន់ជឿជាក់ ១០០% ដែរ ព្រោះនៅក្នុងវីដេអូនោះមិនបានបញ្ជាក់ឈ្មោះ សេង មង្គល ដោយគ្រាន់តែភ្ជាប់រូបថតក្នុងឈុតសជាមួយគ្នាមួយសន្លឹកប៉ុណ្ណោះ។ទន្ទឹមគ្នានេះក៏មានអ្នកសិល្បៈ និងអ្នកគាំទ្រគូស្នេហ៍ខុសវ័យមួយគូនេះថា៖ “ធ្វើតាមបេះដូងទៅចែ កុំខ្វល់អ្នកដទៃ ក្ដីសុខសម្រាប់ខ្លួនឯង"៕

ជិន សុភ័ក្ដ្រ

មតិយោបល់