- 2022-12-05 02:53:17
- ព័ត៌មាន
អាយុទើបតែ ២០ ឆ្នាំតួស្រី Wednesday ធ្លាប់ឈ្នះពានរង្វាន់ឡើងណែនផ្ទះ
- 2022-12-05 02:53:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុទើបតែ ២០ ឆ្នាំតួស្រី Wednesday ធ្លាប់ឈ្នះពានរង្វាន់ឡើងណែនផ្ទះ
ចន្លោះមិនឃើញ
Jenna Ortega ឬគ្រប់គ្នាស្គាល់ថាជា Wednesday ដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ ភាពយន្ដមួយនេះ ក៏ដូចជាតួអង្គ Wednesday ផ្ទាល់តាមរយៈស្នាដៃសម្ដែងដ៏ឆ្នើមរបស់នាង។
គិតក្នុងឆ្នាំ២០២២នេះ Jenna Ortega មានអាយុទើបតែ ២០ឆ្នាំដោយនាងកើតក្នុងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០០២។ ថ្វីបើនាងទើបតែមានអាយុ ២០ ឆ្នាំមែនពិតប៉ុន្តែតារាស្រីសញ្ជាតិអាមេរិករូបនេះ ពិតជាមានសមត្ថភាពខ្លាំង ដោយមានការទទួលស្គាល់ពីមហាជន ក្រុមការងារផលិតកម្មធំៗ។
Jenna Ortega ឬ រហ័សនាមក្នុងរឿង Wednesday ចាប់ផ្ដើមប្រឡូកក្នុងអាជីពជាតារាសម្ដែងក្នុង ២០១៤ ពោលគឺតាំងពីនាងមានវ័យត្រឹម១២ឆ្នាំ ក្នុងរឿងបែបកំប្លែង Jane the Virgin។ ក្រៅពីនេះ នាងតែងតែបង្ហាញមុខក្នុងស៊េរីរូបថតរបស់ទស្សនាវដ្តីល្បីៗដូចជា Highsnobiety, Cosmopolitan ។ រូបថត៖ Highsnobiety, GotCeleb។
ផ្អែកលើសមត្ថភាពដ៏ប៉ិនប្រសប់ និងភាពទាក់ទាញរបស់តារាស្រីវ័យ ២០ ឆ្នាំរូបនេះ នាងធ្លាប់ឈ្នះពាន ដល់ទៅ ១០ ក្នុងនោះរួមមាន៖ Fright Meter Awards (Best Ensemble Cast Performance)
International Online Cinema Awards (Best Ensemble in a Comedy Series)
Imagen Awards (Best Young Actor – Television)
Imagen Awards (Best Young Actor – Television)
Imagen Awards (Best Children's Programming)
Southampton International Film Festival(Best Lead Actress in a Feature)
Imagen Awards (Best Young Actor – Television)
Imagen Awards(Best Young Actor – Television)
Imagen Awards(Best Actress – Feature Film)
MTV Movie & TV Awards(Most Frightened Performance)
Hollywood Critics Association Midseason Awards (Best Actress)
និងពានរង្វាន់ចុងក្រោយ International Online Cinema Awards(Best Actress in a Limited Series or TV Movie)៕