• 2022-12-14 02:55:28
  • ចម្រៀង

ធុញពាក្យរិះគន់ច្រៀងកែសំឡេង ឃុយ ម៉ីហៀង ចូលក្នុងបន្ទប់ទឹកច្រៀងឲ្យស្ដាប់ហ្មង!

  • 2022-12-14 02:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតបេក្ខភាពដ៏ឆ្នើមក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The voice kids Cambodia រដូវកាលទី១ គឺកុមារី ឃុយ ម៉ីហៀង អត់ទ្រាំលែងបានចំពោះពាក្យរិះគន់ថា សំឡេងច្រៀងរបស់ខ្លួនមិនមែនជាសំឡេងហ្ស៊ីន ឬច្រៀងហើយយកទៅកែសំឡេងមុននិងបញ្ចេញជាសាធារណៈ។

ឃុយ ម៉ីហៀង ដែលពេលនេះពេញក្រមុំស្ដូកទៅហើយនោះ បានលើកយកបទ "ក្ដាមស្រែ"ដែលខ្លួនធ្លាប់ច្រៀងពេលប្រឡង មកច្រៀងគោកនៅក្នុងបន្ទប់ទឹក ដើម្បីបញ្ជាក់ពីសំឡេងធម្មជាតិរបស់នាងពិតៗមិនមែនជាសំឡេងកែអ្វីនោះទេ។ កញ្ញាថា សូម្បីតែថតច្រៀងគោកនេះ ក៏ថតដោយកាមេរ៉ាសហ្ស៊ីនដែរ។

ម៉ីហៀង បញ្ជាក់ថា មានអ្នកស្ដាប់មួយចំនួនតូចប៉ុណ្ណោះដែលនៅតែនិយាយថា សំឡេងរបស់កញ្ញាមិនមែនជាសំឡេងដើម ឬសំឡេងហ្ស៊ីន ធ្វើឲ្យកញ្ញានឹកឃើញអន់ចិត្ដ។ ចំពោះកញ្ញា សំឡេងច្រៀងបានប៉ុណ្ណា គឺយកប៉ុណ្ណោះ ហើយបើជ្រុលជាច្រៀងហើយយកសំឡេងទៅកែនោះ មិនបាច់ច្រៀងល្អជាង។

បើទោះបីជាការប្រឡងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ កុមារីសម្បុរស្រអែមរូបនេះ មិនទទួលបានជយលាភី ប៉ុន្ដែឃុយ ម៉ីហៀង ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជន៕

@khuy_meyheang

♬ original sound - ឃុយ មុីហៀង

ជិន សុភ័ក្ដ្រ

មតិយោបល់