• 2022-12-16 04:20:43
  • ព័ត៌មាន

ប្រិយមិត្ដដឹងអត់ ពិធីមង្គលរបស់ កែវ ឡាវីញ ល្ងាចមិញមានតារាល្បីៗណាខ្លះចូលរួម?

  • 2022-12-16 04:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីមង្គលការបស់តារាសម្ដែង កែវ ឡាវីញ ដែលត្រូវជាកូនស្រីបង្កើតរបស់អតីតតារាសម្ដែងល្បីឈ្មោះនាទសវត្ស៩០ កែវ កល្យាណ បានប្រព្រឹត្ដទៅយ៉ាងឱឡារិកកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានសិល្បករ-សិល្បការិនីជំនាន់ផ្សេងៗគ្នាជាច្រើនរូបបានចូលរួមជូនពរជ័យ។

រូបថត៖ ហ្វេសប៊ុក

តាមរយៈវីដេអូ និងរូបថតដែលបញ្ចេញជាសាធារណៈតាមបណ្ដាញសង្គមដោយអ្នកចូលរួម គេឃើញមានការអញ្ជើញចូលរួមដោយ ផលិតករភាពយន្ដ ហ្វៃ សំអាង លោក កៅ សីហា លោក បេ វណ្ណារ៉ា នាយពាក់មី កាតុ កញ្ញា អាង សុជាតា លោក ម៉ែន ភក្ដ្រសុធារិទ្ធ អ្នកនាង លី ម៉ារីណា តារាចម្រៀង យ៉ែម សំអូន និងអ្នកនាង សុគន្ធ នីសា ជាដើម។

ស្របពេលដែលមិត្ដសិល្បៈបញ្ចេញវីដេអូ និងរូបថតជាច្រើនសន្លឹកបង្ហាញពីសកម្មភាពចូលរួមក្នុងពិធីមង្គលនេះ គេនៅមិនទាន់ឃើញអ្នកនាង កែវ កល្យាណ ដែលត្រូវជាម្ដាយកូនក្រមុំ មិនទាន់បានបញ្ចេញរូបថត ឬវីដេអូក្នុងពិធីមង្គលនោះនៅឡើយទេ។ រីឯកូនក្រមុំផ្ទាល់ ក៏មិនទាន់ឃើញបញ្ចេញរូបថត ឬវីដេអូច្រើនក្នុងពិធីមង្គលរបស់ខ្លួនដែរ។

សូមរំលឹកថា តារាសម្ដែងស្រីទើបរះថ្មីលើវិថីសិល្បៈ កែវ ឡាវីញ បានរៀបការជាមួយកូនកំលោះឈ្មោះ ហម លាងហេង។ ពិធីនេះ ធ្វើឡើងនៅអគារ B ផ្សារឈូកមាស រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២៕

ជិន សុភ័ក្ដ្រ

មតិយោបល់