• 2022-12-21 03:44:21
  • ភាពយន្ត

រកម្ចាស់ជយលាភីពានមាស ក្នុងមហោស្រពជាតិភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឃើញហើយ

  • 2022-12-21 03:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡេងស្រែកហ៊ោកញ្ជៀវលាន់កងរំពងពេញសាលមហោស្រពចតុម្មុខ កាលពីរាត្រីថ្ងៃទី២០ ខែធ្នូ ក្នុងឱកាសបិទមហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ និងប្រកាសជយលាភីជូនម្ចាស់ស្នាដៃខ្សែភាពយន្ដដែលបានដាក់ចូលរួមប្រកួត។

អ្វីដែលកាន់តែអស្ចារ្យ គឺនៅពេលប្រកាសជយលាភីលេខ១ ត្រូវទទួលពានមាស និងទឹកប្រាក់យ៉ាងសន្ទឹងកពីម្ចាស់ឧបត្ថម្ភធំលំដាប់ទី១ គឺរោងភាពយន្ ដMajor Cineplex។ ម្ចាស់ជយលាភី បានទៅលើអ្នកនាង សុធា អ៊ីណេស ដែលបានជាប់លើស្នាដៃក្រោមចំណងជើងថា៖ “ជីវិតស្នេហា សុខសាន្ដ”។

តំណាងរោងភាពយន្ដ Major Cineplex លោក ជី សិលា បានប្រគល់ពានមាស និងប្រាក់រង្វាន់ចំនួន ១៨លានរៀល ទៅរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឯកឧត្ដម ហាប់ ទូច ដើម្បីប្រគល់បន្ដទៅម្ចាស់ជយលាភីអ្នកនាង សុធា អ៊ីណេស។

ក្រោមក្រសែភ្នែកផលិតករ មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ព្រមទាំងយុវជន ស ស យ ក ប្រមាណ១០០០នាក់ ម្ចាស់ស្នាដៃរឿង “ជីវិតស្នេហា សុខសាន្ដ” បានអគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសម្ចាស់ឧបត្ថម្ភសម្រាប់ជយលាភីពានមាសដែលបានផ្ដល់ឱកាសប្រកួត និងផ្ដល់ជូននូវជយលាភីដែលមិនអាចកាត់ថ្លៃបាននេះ។ សុធា អ៊ីណេស ក៏អគុណដល់ក្រុមការងារទាំងក្នុង និងក្រៅឆាកដែលបានបង្កើតស្នាដៃដ៏អស្ចារ្យនេះឡើង។

ដោយឡែកជយលាភីពានសម្រិតបានទៅលើខ្សែភាពយន្ដខ្នាតខ្លីរឿង "ក្ដារចុច" ខណៈដែលរឿង "ក្ដីស្រឡាញ់ដែលអ្នកផ្ដល់ឲ្យ” ឈ្នះបានពានប្រាក់។ ក្រៅពីខ្សែភាពយន្ដដ៏អស្ចារ្យទាំងបីចំណងជើងនេះ ក៏នៅមានរឿងចំនួន ៥ផ្សេងទៀតដែរដែលបានទទួលពាន់រង្វាន់លើកទឹកចិត្ដពីមហោស្រពជាតិឆ្នាំនេះ។

សូមរំលឹកថា មហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជា ឆ្នាំ២០២២ ក្រោមពាក្យស្លោកថា "ភាពយន្ដខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្ដខ្នាតវែង" បានសម្ពោធបើកជាផ្លូវការកាលពីថ្ងៃទី១៦ ហើយបានបិទបញ្ចាប់ទៅវិញកាលពីយប់ថ្ងៃទី២០ ខែធ្នូ យប់មិញនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់