• 2023-01-13 09:48:33
  • ព័ត៌មាន

ក្ដៅៗ ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​តារាសម្ដែង ពេជ្រ ចរណៃ ត្រូវគេ Hack យក​បាត់​ផុយៗ

  • 2023-01-13 09:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ពេជ្រ ចរណៃ បាន​ជួប​រឿង​សោកស្ដាយ​មួយ​នៅ​រសៀល​នេះ ក្រោយ​ពី​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​នាង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​ជ្រៀតចូល និង​គ្រប់គ្រង​ទំព័រ​នេះ​បាន​ទាំង​ស្រុង។ នេះ​​បើ​តាម​អ្នក​ជំនាញ​ម្នាក់។

លោក គង់ បាវ ដែល​ជា​អ្នក​ជំនាញ​ខាង​ហ្វេសប៊ុក និង Social Media បាន​បញ្ចេញ​ពី​ករណី​នេះ​ថា ទំព័រ​ហ្វេសប៊ុក​របស់​កញ្ញា ពេជ្រ ចរណៃ ដែល​មាន​ឈ្មោះ​ថា "ពេជ្រ ចរណៃ ល្បុកតោខ្មែរ" មាន​អ្នក​ Follow ជាង 400k ត្រូវ​គេ Hack យក​បាត់​ទៅ​ហើយ ដោយ​លោក​មិន​អាច​ជួយ​អ្វី​បាន​សោះ។

គង់ បាវ ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​ជំនាញ​ខាង Social Media មួយ​រូប​នៅ​កម្ពុជា និង​ជា​អ្នក​គ្រប់គ្រង​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់ មន្ត្រី និង​ស្ថាប័ន​ជា​ច្រើន។យ៉ាង​ណា ជុំវិញ​ករណី​របស់​តារាសម្ដែង​ស្រី លោក​មិន​អាច​ជួយ​អ្វី​បាន​ដោយ​សារ​លោក​មមាញឹក​ខ្លាំង​ពេក។ លោក​សរសេរ​ថា "ផេគនេះត្រូវបានគេហេគបាត់ហើយ ក្តៅៗ រវល់ពេកអត់មានពេលជួយគាត់ ពិតជាស្តាយ”។

ជុំវិញ​ករណី​នេះ កញ្ញា ពេជ្រ ចរណៃ ដែល​គេ​ស្គាល់​ភាគ​ច្រើន​តាម​រយៈ​ក្បាច់​គុនល្បុក្កតោនោះ នៅ​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​អធិប្បាយ​បាន​ទេ​រសៀល​នេះ។ ប៉ុន្តែ​លោក តេង វាសនា ដែល​ជាដៃគូសម្ដែង​ម្នាក់​របស់ ចរណៃ បាន​បញ្ជាក់​ពី​រឿង​នេះដែរ​។

តារា​ប្រុស​បាន​សរសេរ​សារបង្ហោះលើ​ហ្វេសប៊ុក ដោយ​ភ្ជាប់ជាមួយរូបភាពកញ្ញា ពេជ្រ ចរណៃ។លោក​ថា មាន​ការ​សោកស្ដាយ​ជំនួស​កញ្ញា ខណៈ​ទំព័រហ្វេសប៊ុកផ្លូវការរបស់​នាង​ទទួល​បាន Blue Tick ទៅហើយនៅតែត្រូវគេ​លួច​យក​បាន​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់