- 2016-11-08 07:32:46
- ភាពយន្ត
ព្រះ កាយច័ន្ទ ធ្វើតេស្តជាប់តំណែងតួនាង "ផ្កាយព្រឹក"
- 2016-11-08 07:32:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះ កាយច័ន្ទ ធ្វើតេស្តជាប់តំណែងតួនាង "ផ្កាយព្រឹក"
ចន្លោះមិនឃើញ
កញ្ញា ព្រះ កាយច័ន្ទ ទើបធ្វើតេស្តជាប់សម្ដែង រឿងភាគថ្មី "ច័ន្ទវង្វេងមេឃ" របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលបានទិញសិទ្ធិផលិតឡើងវិញពីរឿង "ផ្កាយព្រឹក" របស់ថៃ ។ នាងបានប្រាប់ថា ទម្រាំជាប់ នាងត្រូវឆ្លកកាត់ការធ្វើតេស្តជាច្រើនលើក ។
ប្លង់ដែលព្រះ កាយច័ន្ទ ធ្វើតេស្តនោះ ជាមួយអ្នកដឹកនាំសម្ដែងរបស់ថៃនោះ គឺត្រង់ ផ្កាយព្រឹក បានជួបម្ដាយ ហើយរន្ធត់ខ្លាំង សម្រក់ទឹកភ្នែក ម្ដាយធ្វើមិនស្គាល់។ នាងថា មានតួច្រើនទៅធ្វើតេស្ត តួផ្កាយព្រឹកនេះ ប៉ុន្តែចុងក្រោយ ខាងទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានសម្រេចយកនាង។
ព្រះ កាយច័ន្ទ និង លោក ភឹម តារាវិបុល គឺជាតួឯកនៅក្នុងរឿងនេះ ដោយជំនួបអ្នកទាំង២ គឺជាការជួបគ្នាដំបូង រាប់តាំងពីមកចាប់អាជីពតារាសម្ដែងដូចគ្នាមក។
តារាស្រីម្នាក់នេះ បានលើកលើកឡើងថា ខ្លួនសិក្សាពីអត្តចរិតតួរឿង "ផ្កាយព្រឹក" របស់ថៃជាច្រើនលើករួចមកហើយ បូកផ្សំបទពិសោធក្នុងការថតកុនជាង១០រឿងកន្លងមក នេះមិនមែនជាបញ្ហាចោទសម្រាប់នាងឡើយ។
រឿង "ផ្កាយព្រឹក" ឬ “Dao Prasook” ជារឿងភាគល្បីល្បាញប្រចាំឆ្នាំ ១៩៩៤ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ ដែលសម្ដែងដោយ Kob Suvanant Kongying និង Sornram Tappituk ។ រឿងដើមរបស់ថៃ មានប្រវែង ២៧ ភាគ ចំពោះការថតឡើងវិញនេះ គឺមានរហូតដល់ទៅ ៤៦ភាគឯណោះ។
កន្លងមកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានយករឿងថៃមកថតបានចំនួន៤មកហើយ ក្នុងនោះរឿង "វាលស្រែស្នេហ៍ខ្ញុំ" រឿង"កូនក្រមុំលោកមេឃុំ" រឿង" ហង្សបាក់ស្លាប" និង រឿង"ភ្លើងស្នេហ៍ភ្លើងឫស្យា"។ តាមការបញ្ជាក់ឲ្យដឹងពីអ្នកដឹកនាំរឿងដែលជាជនជាតិថ្ងៃលោក ភីមូ ការមកថតឡើងវិញដោយប្រើតួខ្មែរសម្ដែងនេះ មិនមែនចម្លងទាំងស្រុងពីរឿងរបស់ថៃឡើយ គឺមានកែកុនខ្លះដើម្បីឲ្យស៊ីទៅនឹង ទីផ្សារភាពយន្តកម្ពុជា។
សូមស្ដាប់វីដេអូ ស្ដីពីការរៀបរាប់របស់ កញ្ញា ព្រះ កាយច័ន្ទ