- 2016-11-18 03:06:48
- ព័ត៌មាន
ព្រីម លីហ្សា បរិច្ចាគថវិកា ១ពាន់ដុល្លារ ជួយកុមារកំព្រាទូទាំងពិភពលោក
- 2016-11-18 03:06:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រីម លីហ្សា បរិច្ចាគថវិកា ១ពាន់ដុល្លារ ជួយកុមារកំព្រាទូទាំងពិភពលោក
ចន្លោះមិនឃើញ
តារាសម្ដែងនិយមប្រើសម្ភារៈ Brand ព្រីម លីហ្សា កាលពីម្សិលមិញ បានទៅចូលរួមកម្មវិធីដេញថ្លៃសំលៀកបំពាក់សប្បុរសធម៌ជួយដល់ក្មេងៗក្រីក្រនៅលើពិភពលោក ក្នុងប្រទេសវៀតណាម ដែលក្នុងនោះនាងប្រាប់ថាបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១ពាន់ដុល្លារផងដែរ។
ព្រីម លីហ្សា ថ្លែង៖"ខាងអ្នករៀបចំនៅប្រទេសវៀតណាមបានអញ្ជើញខ្ញុំទៅចូលរួម ដែលកម្មវិធីនេះមានការដេញថ្លៃសំលៀកបំពាក់ដើម្បីយកថវិកាជួយកុមារក្រីក្រនៅលើពិភពលោក ក្នុងនោះក៏មានប្រទេសខ្មែរយើងដែរបង ហើយខ្ញុំបានចូលថវិកា១ពាន់ដុល្លារសម្រាប់កម្មវិធីនេះដែរ"។
កម្មវិធីនេះ ព្រីម លីហ្សា ប្រាប់ថានាងសប្បាយចិត្តដែលមានចូលរួមក្នុងកម្មវិធីខាងលើ មិនតែប៉ុណ្ណោះថែមទាំងបានជួយក្មេងៗក្រីក្រនៅជុំវិញពិភពលោកទៀត។ នាងអះអាងថាកន្លងមកនាងក៏ធ្លាប់បានធ្វើការងារសប្បុរសធម៌ដែរ ប៉ុន្តែនាងមិនដែលបានបញ្ចេញ។ ទៀតសោតកម្មវិធីនៅប្រទេសវៀតណាមម្សិលមិញនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ដោយមានការចូលរួមពីបណ្ដាប្រទេសជាច្រើនដូចជា ថៃ ឡាវ វៀតណាម សិង្ហបុរី និងប្រទេសផ្សេងៗទៀត៕