• 2016-12-16 03:52:21
  • ភាពយន្ត

ហ្វៃ សំអាង ប្រកាស​ផលិត​ភាពយន្ត​ល្បី​ៗ ២ រឿង​ឡើង​វិញ

  • 2016-12-16 03:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភាពយន្ត​ខ្នាត​ធំ​ដែល​ល្បី​ល្បាញ​​កាល​ពី​ជាង​២០​ឆ្នាំ​មុន​ រឿង​ "កូន​ពស់​កេងកង​" និង "ចៅ​ពស់​កេងកង" នឹង​ត្រូវ​ផលិត​ឡើង​វិញ​ជា​រឿង​ភាគ​ សម្រាប់​ក្នុង​ស្រុក​និង​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ទៀត​ផង​ ពោល​គឺ​ប្រទេស​ថៃ។ នេះ​បើ​តាម​ផលិតករ ហ្វៃ សំអាង។

លោក​ ហ្វៃ​ សំអាត​ ថ្លែង​មក​កាន់ Sabay នា​ព្រឹក​នេះ​ថា​ រឿង​ទាំង​ ២ ខាង​លើ​នឹង​ត្រូវ​មាន​វត្តមាន​ជាថ្មី​ជា​រឿង​ភាគ​ ដែល​ទី១​ គឺ​រឿង​ "កូន​ពស់​កេង​កង" មាន​ចំនួន​ ២៥ភាគ និង​ រឿង "ចៅ​ពស់​កេងកង" ​មាន​ចំនួន ៣០​ ភាគ។

លោក​បន្ត​ថា រឿង​ " កូន​ពស់​កេង​កង" នឹង​មាន​ដំណើរ​ផលិត​ក្នុង​ពេល​ឆាប់ៗ​នេះ​ ព្រោះ​រឿង​នេះ​បាន​បញ្ចប់​ការ​និពន្ធ​ និង​សម្រិត​សម្រាំង​រួចរាល់​ ដោយ អ្នក​ស្រី ប៉ុល ពិសី និង រូប​លោក​ផ្ទាល់​ នៅ​ឡើយ​តែ​ការ​ជ្រើសរើស​តួ​សម្ដែង​និង​ ថត​តែ​ប៉ុណ្ណោះ។

ផលិតករ​រូប​នេះ​បញ្ជាក់​ថា​ មូលហេតុ​ការ​ផលិត​រឿង​នេះ​រឿង​ភាគ ព្រោះ​រឿង​គឺ​ជា​ភាពយន្ត​ខ្នាត​ធំ​ដែល​ភាព​ល្បី​ល្បាញ និង ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំង។ មិន​ត្រឹម​ប៉ុណ្ណោះ​​ការ​ផលិត​លើក​នេះ​ គឺ​លោក​សម្រិត​សម្រាំង​បំផុត​ដើម្បី​ចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​ ដោយ​ប្រទេស​ថៃ​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​រួច​ជា​ស្រេច​ក្នុង​ការ​ទិញ​យក​ស្នាដៃ​រឿង​ភាគ​របស់​លោក​ទាំង​២នេះ៕​​​​

អត្ថបទ៖ ម៉េន សុខណា

មតិយោបល់