• 2017-01-18 04:11:00
  • ជីវិតតារា

ចុម! ឆន សុវណ្ណ​រាជ​ និង​ ណុប​ បាយ៉ា​រិទ្ធ​ មាន​អ្វី​ពាក់​ព័ន្ធ​គ្នា​មុន​ពេល​ចូល​សិល្បៈ​

  • 2017-01-18 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មី​ៗ​នេះ​លោក​ ឆន សុវណ្ណ​រាជ​ បាន​ប្រាប់ ​Sabay ថា​ ខ្លួន​​ស្រឡាញ់​ពេញ​ចិត្ត​ និង​គាំ​ទ្រ​​ លោក ណុប​ បាយ៉ារិទ្ធ​ តាំង​ពី​លោកនៅ​រៀន​ថ្នាក់​វិ​ទ្យា​ល័យ​​មក​ម៉្លេះ។

ម្ចាស់​បទ​ "សុំ​ស្រឡាញ់​សុំ​Password” បន្ត​ឲ្យ​ដឹង​ថា​ នៅ​ពេល​ទំនេរ​ពី​ការ​រៀន​សូត្រ​ និង​មាន​កម្ម​វិធី​នៅ​​សាលា​រៀន​ម្តង​ៗ​​​ លោក​តែង​តែ​យក​បទ​ចម្រៀង​ ណុប​​ បា​យ៉ា​រិទ្ធ​ មក​​ច្រៀង​គ្រប់​ពេល​ ជា​ពិសេស​បទ​បែ​ប​មនោ​សញ្ចេត​នា​ ចំណែក​ឯ​បទ​ញាក់​កន្រ្តាក់​អា​រម្មណ៍​វិញ​ក៏​លោក​យក​មក​​ច្រៀង​ដែរ​ តែ​ម្តង​ម្កាល​ប៉ុណ្ណោះ​។

គ្រូ​បង្វឹក​ក្នុង​កម្ម​វិធី​ The Voice of Cambodia បន្ថែម​ថា​ មូល​ហេតុ​ដែល​លោក​ ស្រឡាញ់​ពេញ​ចិត្ត​ លោក ណុប បាយ៉ារិទ្ធ​​ ពី​ព្រោះ​ម្ចាស់​បទ "ឃុំចិត្ត" មាន​សម្លេង​ពី​រោះ​ហើយ​គាត់​អា​ច​ច្រៀង​បាន​ទាំង​បទ​ពី​ដើម និង​ សម័យ​។ "អ្វី​ដែល​ពិសេស​នោះ​គឺ​ភាព​រួស​រាយ​របស់​គាត់​តែ​ម្តង​ និង​តែង​តែ​ផ្តល់​បទ​ពិសោធន៍​ល្អ​ដែល​គាត់​មាន​ជូន​អ្នក​ចម្រៀង​ស្រ​ករ​ក្រោយ មក​ដល់​ពេល​នេះ​បង​នៅ​តែ​ស្រ​ឡាញ់​គាំ​ទ្រ​គាត់​ដូច​មុន​​"។ សុវណ្ណរាជ បន្ថែម។

​​ក្រៅពី​តារា​ចម្រៀង​ប្រុស​លោក​ ណុប បាយ៉ា​រិទ្ធ កន្លង​មក​លោក​ ឆន សុវណ្ណ​រាជ​ ក៏​ធ្លាប់​សា​រភាព​ស្រឡាញ់​និង​គាំ​ទ្រ​តារា​ចម្រៀង​ស្រី​កញ្ញា ឱក សុគន្ធ​កញ្ញា មុន​ពេល​លោក​ចូល​សិល្បៈ​ផង​ដែរ​៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់