• 2017-02-03 06:32:39
  • ភាពយន្ត

ធ្លាយចេញ​ តួ​ឯកស្រី-ប្រុស ​រឿង​ភាគ​ខ្មែរ​ដំបូង​របស់​ ហង្សមាសហើយ

  • 2017-02-03 06:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ផលិតកម្ម​ ហង្សមាស​ បាន​បង្ហោះ​​រូបភាព​ទាក់​ទង​នឹង​ភាពយន្ត​ភាគ​ខ្មែរ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​ធ្វើ​ការ​ទស្សន៍ទាយ​​ពី​​តារា​ដែល​អាច​ក្លាយ​ជា​តួឯក​ក្នុង​ភាពយន្ត​របស់​ខ្លួន​មក។​ ឥឡូវ​ប្រភព​ច្បាស់​ការ​មួយ​ បាន​បង្ហើប​​ពី​អត្តសញ្ញាណ​របស់​ពួក​គេ​នោះ​ហើយ​។

នៅ​មុន​ការ​បង្ហើប​ចេញ​នេះ បណ្តា​ Fan ​របស់​តារា​ចម្រៀង​នីមួយៗ​ បាន​ Comment ​ទស្សន៍ទាយ​​នៅ​ក្នុង​​ Page ផ្លូវ​ការ​ហង្សមាស​ថា គូ ឱក សុគន្ធ​កញ្ញា ជាមួយ ឆន សុវណ្ណរាជ អ្នក​ខ្លះថា​គូ ណុប បាយ៉ារិទ្ធ ជាមួយ​ សុគន្ធ នីសា ខ្លះ​ទៀត​ថា​គូ ព្រាប សុវត្ថិ ជាមួយ​ ពេជ្រ សោភា​ ជា​ដើម​ នឹង​ក្លាយ​ជា​តួឯកក្នុង​ភាពយន្ត​មួយ​នោះ។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​នេះ ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ប្រាប់​ថា តួឯក​មួយ​គូ គឺ​តារា​ចម្រៀង​ សុគន្ធ និសា និង ឆន សុវណ្ណរាជ ដែល​សុទ្ធ​តែ​​តារា​របស់​ ហង្ស​មាស​ផ្ទាល់។ យ៉ាង​នេះ​ក្ដី ប្រភព​ដដែល​សុំ​មិន​បញ្ចេញ​ចំណង​ជើង​នៃ​វីដេអូ​ភាគ​នោះ​ទេ។ "ខ្ញុំ សុំ​មិនបញ្ចេញច្រើន​ជាង​នេះ​ទេ វា​ពាក់​ព័ន្ធ​នឹង​រឿង​ការ​សំងាត់​របស់​ខ្ញុំ"

តាម​ប្រភព​ដដែល រឿង​ដំបូង​ដែល​ផលិត​ដោយ​ហង្សមាសនេះ ​បាន​ថត​ចប់​សព្វ​គ្រប់​អស់​ហើយ​ នៅ​តែ​ថ្ងៃ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ។ ជាពិសេស​រឿង​ភាគ​ទី​១​របស់​ស្ថានីយ​ទូរទស្សន៍​ ហង្សមាស​នេះ​ គឺ​ត្រៀម​ចាក់​បញ្ចាំង​នៅ​ម៉ោង​មាស គឺ​ចន្លោះ​ពី​ម៉ោង ៧ ដល់​ម៉ោង​៩​ល្ងាច​។

សូម​រង់​ចាំ​ទាំង​អស់​គ្នា​សម្រាប់​ព័ត៌មាន​បន្ថែម​ពេល​ក្រោយ​ ព្រោះ​ពេល​នេះ Sabay បាន​ធ្វើ​ការ​ទាក់​ទង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ ប៉ុន្តែ​មិន​ទាន់​មាន​នរណា​ម្នាក់​​ធ្វើ​ការ​បកស្រាយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​បាន​ទេ។ លោក អ៊ឹង សុងលាភ អ្នក​គ្រប់​គ្រង​ផលិតកម្ម ឆ្លើយ​ប្រាប់​ថា ច្រឡំ​លេខ។ ដោយ​ឡែក លោក ឆន សុវណ្ណរាជ ឆ្លើយ​ប្រាប់​ថា កំពុង​ជាប់​បើក​ឡានមិន​អាច​ឆ្លើយ​សំណួរ​បាន។ ឯ សុគន្ធ និសា ជា​តួឯក​ស្រី មិន​អាច​ទាក់​ទង​បាន។

ផលិតកម្ម ហង្សមាស ធ្លាប់​បាន​សាង​ស្នាដៃ​យ៉ាង​អស្ចារ្យ​ក្នុង​រឿង​ "នេសាទ​ក្រពើ" តាំង​ពី​ជាង​១០​ឆ្នាំ​មុន​ម្ដង​រួច​ហើយ។

ប្រិយមិត្ត​យល់​យ៉ាង​ណា សម្រាប់​រឿង​ភាគ​ដំបូង​របស់​ ហង្សមាស ជា​ពិសេស​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ជួរ​មុខ​ទាំង​ពីរ​ដួង​ផ្ទាល់​តែ​ម្ដង?

អត្ថបទ៖ Samedy

មតិយោបល់