• 2017-03-18 02:16:00
  • ភាពយន្ត

Nichkhun ​នឹង​ត្រូវ​​ប៉ះ​​គ្នា​ជាមួយ​តួ​ស្រី​រឿង "Captain America: Civil War”ឆាប់​ៗ​នេះ

  • 2017-03-18 02:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហូលីវូដ​​នាង Scarlett Johansson បច្ចុប្បន្ន​កំពុង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​រឿង​របស់​នាង​ចំណងជើង​ថា "Ghost in the Shell”។

យោង​តាម​ប្រភព​ផ្ទៃ​ក្នុង Nichkhun ​​ដែល​ជា​មនុស្ស​អាច​និយាយ​បាន​យ៉ាង​ស្ទាត់​ជំនាញ​ទាំង​កូរ៉េ​និង​អង់គ្លេស ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ទៅ​សម្ភាសន៍ Scarlett សម្រាប់​កម្មវិធី "Entertainment Weekly" របស់​ទូរទស្សន៍​ KBS2។ កម្មវិធី​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី ១៨ ខែ មីនា​។

Nichkhun គឺ​ជា​កូន​កាត់​ថៃ-អាមេរិក កើត​នៅ​ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ១៩៨៨ ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក។ គេ​បាន​មក​ចាប់​អាជីព​​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ចូលរួម​ជាមួយ​ក្រុម 2PM នៅ​ឆ្នាំ​២០០៨៕ ​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់