• 2017-03-21 02:44:05
  • ព័ត៌មាន

ថ្មី​ទៀត ម៉ោញ សារ៉ាត់ ​អះអាង​ថាមិនមែន​ជា​ឪពុក Maddox ឡើយ!

  • 2017-03-21 02:44:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ​ លោក​ ម៉ោញ សារ៉ាត់ ដែល​សារព័ត៌មាន​ The Sun បាន​ផ្សាយ​ថា​ជា​បុគ្គល​ដែល​ប្តឹង​ទាម​ទារ​សិទ្ធិ​ចិញ្ចឹម​ Maddox ពី​ Angelina Jolie បាន​ចេញ​មុខ​បដិសេធ​ជា​មួយ​វិទ្យុ​បារាំង RFI ចុង​ក្រោយ​លើ​ករណី​ប្ដឹង​ផ្តល់​នេះ។

ដោយ​លោក​បាន​ឆ្លើយ​តប​​ទៅ​កាន់​វិទ្យុ​បារាំង RFI ម៉ោញ សារ៉ាត់ ដែល​ជា​អតីត​ប្រធាន​អង្គការ​​ទស្សនៈ​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ រូប​នេះ​ក៏​បាន​អះអាង​​ទៀត​ថា​លោក​​មិន​មែន​ជា​ឪពុក​របស់​ Maddox ឡើយ ហើយ​ក៏​មិន​បាន​ទាម​ទារ​សិទ្ធិចិញ្ចឹម​កូន​អ្វី​ដែរ។ ​​​

​លោក​បាន​លើកឡើង​ថា ខ្លួន​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​អស់​សំណើច​ដែរ​ចំពោះ​ព័ត៌មាន​នេះ​ ព្រោះ​លោក​​មិន​បាន​ផ្ដល់​ព័ត៌មាន​ណា​មួយ​ទៅ​កាសែត​​ The Sun របស់​អង់គ្លេស​នេះ​ទេ​ ហើយ​លោក​ក៏​ឆ្ងល់​ដែរ​ថា​គេ​បាន​ប្រភព​ពី​ណា​មក។ ​​

បុរស​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ខាង​លើ​បន្ត​ថា​ សម្រាប់​លោក​មិន​ជា​បញ្ហា​អ្វី​តែ​លោក​ខ្លាច​ប៉ះ​ពាក់​ដល់​កេរ្តិ៍​ឈ្មោះ​របស់ Angelina Jolie ព្រោះ​លោក​ក៏​ធ្លាប់​ជា​មិត្ត​នឹង​គ្នា​ដែរ។

បើ​និយាយ​ដល់​ទំនាក់​ទំនង​លោក​និង​ម្ដាយ​កូន​ចិញ្ចឹម​មួយគូ​នេះ​លោក​ថា ខ្លួន​​​ជា​អ្នក​រត់​ការណ៍​ផ្លូវ​ច្បាប់​ដើម្បី​ប្តូរ​ឈ្មោះ​របស់ Maddox ពី​ វិបុល ជីវ័ន្ត​ ទៅ​ជា Maddox Jolie នៅ​តុលាការ​ខេត្ត​បាត់​ដំបង​ ក្នុង​​ឆ្នាំ​២០០៣ ។

អត្ថបទ៖ សុខណា

មតិយោបល់