• 2017-05-02 23:20:00
  • ជីវិតតារា

មក​ស្គាល់​បង​ប្អូន​បង្កើត​​ នីកូ ៤​រូប​​កំពុង​អង្រួន​វិស័យ​សិល្បៈ​កម្ពុជា

  • 2017-05-02 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​គាំទ្រ​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​បាន​លឺ​ខ្លះៗ​រួច​មក​ហើយ​ទាក់​ទង​នឹង​ក្រុម​គ្រួសារ​របស់​តារា​ចម្រៀង នីកូ ដែល​ភាគ​ច្រើន​មាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ។ ពេល​នេះ​ Sabay សូម​ណែនាំ​បង​ប្អូន​បង្កើត នីកូ ៤​រូប​កំពុង​អង្រួន​វិស័យ​សិល្បៈ​កម្ពុជា៖

១. ណុប បាយ៉ារិទ្ធ តារា​​ចម្រៀង​ប្រចាំ​ផលិត​កម្ម ហង្សមាស។ មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ប៉ុណ្ណោះ​នោះ​ទេ​លោក​មាន​សមត្ថភាព​និពន្ធ​ចម្រៀង​ផង​ដែរ រួម​ទាំង​ជា​គ្រួ​បង្វឹក​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​មួយ​ចំនួន​ផង​ដែរ។

២. ណុប អ៊ីនូ ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ប្រចាំ​ផលិតកម្ម​ផលិតកម្ម ហង្សមាស។ លោក​បាន​និពន្ធ​បទ​ល្បី​ៗ​ជា​ច្រើន​ប្រចាំ​ផលិតកម្ម​​ដូចជា "ថ្ងៃ​នេះ​មាន​អ្នក​ណា​ខូច​ចិត្ត​ដូច​ខ្ញុំ?” “នារី​ក្នុង​សុបិន​បង​ជា​អ្នក​ណា?” ជាដើម។​​​​​

ណុប អ៊ីនូ

​៣. Senki អ្នក​និពន្ធ​​ទំនុក​ច្រៀង​ប្រចាំ​ផលិតកម្ម សាន់ដេ។ លោក​​បាន​សាង​ស្នាដៃ​និពន្ធ​ជា​ច្រើន​នៅ​ផលិតកម្ម សាន់ដេ ដូចជា​បទ "ហេតុអ្វីកុហក​ខ្ញុំ?” របស់ នីកូ ជាដើម និង​នៅ​មាន​ស្នាដៃជា​ច្រើន​ទៀត។

៤. នីកូ តារា​ចម្រៀង​ឯករាជ្យ​ស្ថិត​ក្នុង​ចិត្ត​យុវវ័យ។ ម្ចាស់​បទ "បែក​ទាំង​បេះដូង​កំពុង​ស្រលាញ់" មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​នោះ​ទេ លោក​ក៏​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង អ្នក​ដឹកនាំ រួម​ទាំង​តារា​សម្ដែង​ផង​ដែរ៕

អត្ថបទ៖ Samedy

មតិយោបល់