• 2017-05-05 11:14:44
  • ជីវិតតារា

ពិតឬ តួ​ស្រី​រឿង "The Heirs” មាន​ស្នេហា​ជាមួយ​តារា​ប្រុស​ក្មេង?

  • 2017-05-05 11:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​ស្នេហា​​រវាង​តារា​សម្ដែង​ស្រី Park Shin-hye និង តារា​សម្ដែង​ប្រុស Choi Tae-joon ត្រូវ​បាន​សារព័ត៌មាន​កូរ៉េ​ចុះ​ផ្សាយ​ព្រោងព្រាត​ ​នៅ​ថ្ងៃ​នេះ។

ពួក​គេ​ចុះ​ថា Park Shin-hye កំពុង​មាន​ទំនាក់ទំនង​ជាមួយ Choi Tae-joon ដែល​មាន​អាយុ​ប្អូន​ខ្លួន​១​ឆ្នាំ បន្ទាប់​ពី​តារា​ទាំង​ពីរ​បាន​ទៅ​ដើរ​លេង​ជាមួយ​គ្នា​កាល​ពី​ខែ មេសា ជាមួយ​មិត្ត​មួយ​ចំនួន​ទៀត។ មួយ​ទៀត​អ្នក​លេង​អ៊ីនធឺណិត​ក៏​​បាន​បង្ហោះ​វីដេអូ​ឃ្លិប​មួយ​ បង្ហាញ​ពេល​ដែល​តារា​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​ក្នុង​ឧទ្យាន​មួយ​កន្លែង​កាល​ពី​ខែ ឧសភា​កន្លង​ទៅ ដែល​សកម្មភាព​លើស​ពី​មិត្ត​​ធម្មតា។

យ៉ាងណា​ព័ត៌មាន​នេះ​ក៏​បាន​រលត់​ទៅ​វិញ បន្ទាប់​ពី​ផលិតកម្ម​ Salt របស់ Park Shin-hye បាន​ចេញ​មក​ប្រកាស​បដិសេធ​​ភ្លាម​ៗ​ថា៖ " Park Shin-hye និង Choi Tae-joon គ្រាន់​តែ​ជា​មិត្ត​ស្និទ្ធស្នាល​នឹង​គ្នា​ប៉ុណ្ណោះ។ កាល​ដែល​ឃើញ​អ្នក​ទាំង​ពី​នៅ​ឧទ្យាន​ គឺ​ពួក​គេ​មិនមែន​ទៅ​តែ​ពី​អ្នក​ទេ ក្នុង​នោះ​ក៏​មាន​រួម​ថ្នាក់​ទៅ​ជាមួយ​ដែរ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​មិន​ចាប់​អារម្មណ៍"៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់