• 2017-05-22 02:17:05
  • ព័ត៌មាន

Park Shin Hye នឹង​បរិច្ចាគ​ចំណូល​ពី​ការជួបជុំអ្នកគាំទ្រឲ្យទៅអង្គការមួយ

  • 2017-05-22 02:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ដែល​តែង​តែ​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​ និង​ជា​តារា​សម្ដែង​ស្រី​ដ៏​ល្បី​ Park Shin Hye នឹង​បរិច្ចាគ​ចំណូល​ដែល​បាន​មក​ពី​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​របស់​នាង​កន្លង​មក​ឲ្យទៅ​អង្គ​ការ​មនុស្សធម៌មួយ​។

តារា​ស្រី​វ័យ​ ២៧​ឆ្នាំ​រូប​នេះ​ បាន​ប្រារព្ធ​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​ខ្លួន​តាំង​ពី​ឆ្នាំ​ ២០១៣ ហើយ​ថ្មី​ៗ​នេះ​នាង​បាន​សម្រេច​ចិត្ត​បរិច្ចាគ​ចំណូល​ដែល​បាន​មក​ពី​កម្មវិធី​នោះ​ ទៅ​កាន់​អង្គការ​ KFHI (Korea Food for the Hungry International)។ ជា​ទូទៅ​ អង្គការ​នេះ​តែង​តែ​ជួយ​ទំនុកបម្រុង​កុមារ​ នូវ​ចំណី​អាហារ​ ព្រម​ទាំង​ផ្ដល់​នូវ​ការ​អប់រំ​ផង​ដែរ​។

ជាក់​ស្ដែង​កាយវិការ​មនុស្ស​ធម៌​នេះ​មិន​មែន​ជា​លើក​ទី​ ១​ របស់​ Park Shin Hye ទេ​ ពោល​គឺ​កន្លង​មក​នាង​ធ្លាប់​បាន​ចូលរួម​ជា​ច្រើន​មក​ហើយ​ក្នុង​វិស័យ​មួយ​នេះ​ ហើយ​នាង​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​តារា​ស្រី​ចិត្ត​បុណ្យ​ម្នាក់​ក្នុង​ប្រទេស​កូរ៉េ​ផង​ដែរ​៕

ចុចអាន៖ Goo Hye Sun បន្តសម្រាកនៅ​ផ្ទះ​ ជាមួយស្វាមី​ ដោយ​សារមិន​ទាន់ជា

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់