• 2017-05-26 09:57:51
  • ជីវិតតារា

ចៀវៃ និង​ ស្វាមី ខឺង​សម្បារ​ដោយ​សារ​តែ​ពាក្យ​ចចាមអារ៉ាម​ផ្ដេសផ្ដាស

  • 2017-05-26 09:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​សម្ដែង​ Ruby Lin និង​ស្វាមី​តារា​សម្ដែង Wallace Huo បាន​ខឹង​យ៉ាង​ខ្លាំង​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​មាន​ប្រភព​ពី​តារា​ចិន​ម្នាក់​ដែល​ត្រូវ​គេ​ដាក់​រហ្សស​នាម​ថា​ ពូកែ​និយាយ​ដើម​គេ​ឈ្មោះ​ Song Zude​ ។

លោក​ Wallace Huo និង​អ្នក​នាង Ruby Lin
លោក Song Zune

បុរស​ម្នាក់​នេះ​ បាន​ប្រកាស​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ពេញ​និយម​ចិន Weibo ថា​គូ​ស្នេហ៍​ដែល​ទើប​នឹង​រៀប​ការ​នេះ​មិន​បាន​ចុះ​អេតាស៊ីវិល​ទេ គឺ​រៀប​ការ​ដោយ​មិន​ស្រប​ច្បាប់។ អ្នក​ពូកែ​រិះ​គន់​រូប​នេះ​ថែម​ទាំង​និយាយ​ថា លោក​នឹង​ស្វាគមន៍​រាល់​បណ្ដឹង​ទាំង​អស់​ពី​ Wallace និង Ruby ប្រសិន​ជា​លោក​និយាយ​ពាក្យ​មិន​ពិត។

​​មិន​យូរ​ប៉ុន្មាន​ គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ​បាន​ដឹង​ពី​ដំណឹង​នេះ ព្រម​ទាំង​ខឹង​សម្បារ​យ៉ាង​ខ្លាំង​រហូត​ដល់​ប្រាប់​មេធាវី​ឲ្យ​សរសេរ​សេចក្ដី​ថ្លែង​ការ​មួយ​ទៀត​ផង។

ក្នុង​សេចក្ដី​ថ្លែង​ការ​នោះ​ អ្នក​ទាំង​ពីរ​បាន​និយាយ​ថា ពួក​គេ​ពិត​ជា​មាន​អារម្មណ៍​តក់​ស្លុត​ជា​ខ្លាំង​ ដែល​ឮ​ពាក្យ​មួល​បង្កាច់​បែប​នេះ។ ពួក​គេ​ព្រម​ទាំង​បញ្ជាក់​ថា​ ខ្លួន​ពិត​ជា​បាន​រត់ការ​ឯក​សារ​គ្រប់​ប្រភេទ​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​ការ​រៀប​ការ​របស់​គេ​ពិត​ជា​ស្រប​ច្បាប់​ពិត​មែន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​ថែម​ទាំង​ប្រកាស​ថា​នឹង​ចាត់​ការ​តាម​ច្បាប់​ចំពោះ​ជន​ណា​ដែល​ ចែក​ចាយ​ព័ត៌មាន​មិន​ពិត​នេះ។

បន្ទាប់​ពី​សេចក្ដី​ថ្លែង​ការ​នោះ​បាន​បញ្ចេញ លោក Zude បាន​លុប​ចោល​អ្វីៗ​ដែល​លោក​បាន​បង្ហោះ​ទាំង​អស់​អំពី​អ្នក​ទាំង​ពីរ​ ព្រម​ទាំង​បង្ហោះ​សារ​ថ្មី​មួយ​ដើម្បី​បញ្ជាក់​ផង​ដែរ។

Song Zude បាន​សារភាព​ថា​ខ្លួន​ជា​អ្នក​ខុស​ដោយ​សារ​តែ​យល់​ច្រឡំ​ពី​ច្បាប់​រៀប​ការ​រវាង​តៃវ៉ាន់​និង​នៅ​ប្រទេស​ចិន។ ក្នុង​នោះ​ Zude បាន​បង្ហោះ​សារ​សុំទោស​ចំពោះ​តារា​ទាំង​ពីរ​រូប។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ បណ្តា​អ្នក​លេង​អ៊ឺនធឺណិត​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​នេះ​ឡើយ​ ដោយ​យល់​ថា​ Zude បាន​បង្កើត​រឿង​នេះ​ឡើង​ដើម្បី​ឲ្យ​តែ​ល្បី​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ ព្រម​ទាំង​ហៅ​ Zude ថា​ជា​មនុស្ស​កំសាក​ទៀត​ផង៕

គូស្វាមី​ភរិយា​នេះ​រៀបការ​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន

ចុចអាន៖

*ទោះ​ទើប​សម្រាល​កូន Ruby Lin វិល​មក​វិញ​ជាមួយ​រាង​ឡើង​ស្អាត

*តារា​លំដាប់​អន់​របស់​ចិនមួយរូប​ត្រូវ​គេ​រិះ​គន់​ព្រោះ​​សំលៀក​បំពាក់​រូប​ទង់​ជាតិ​

*ចៀវៃ និងស្វាមី​កាន់ដៃគ្នា​ដើរលេង យ៉ាងមានក្ដីសុខដូចកំលោះក្រមុំ

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់