• 2017-06-27 04:09:20
  • ជីវិតតារា

កែវ វាសនា​ ត្រូវ​​ប្រពន្ធ​ទម្លាយ​អាថ៌កំបាំង​ខ្ទេច​​អស់​​គ្មាន​សល់​

  • 2017-06-27 04:09:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ កែវ វាសនា ត្រូវ​បាន​ប្រពន្ធ​របស់​ខ្លួន​ទម្លាយ​អាថ៌កំបាំង​គ្មាន​សល់​​បន្ទាប់​ពីរ​រស់​នៅ​ជាមួយ​គ្នា​ជាង​១​ឆ្នាំ​មក​នេះ​។

លឹម លីសុគន្ធារី​ ជា​ប្រពន្ធ​តារា​ចម្រៀង​ខាង​លើ​នេះ​បាន​រៀប​រាប់​​មក​កាន់​ Sabay ថា​ ក្រោយ​ពី​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ​​ទើប​នាង​ដឹង​ថា​​ស្វាមី​របស់​ខ្លួន​ជា​មនុស្ស​ប្រុស​បែប​ណា​។ "បង​ស្នា​ គាត់​ជា​ស្វាមី​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ គាត់​ស្រឡាញ់​ប្រពន្ធ​ស្រឡាញ់​កូន​​ខ្លាំង​ណាស់​មិន​ដែល​ធ្វើ​ឲ្យ​ ខ្ញុំ​ពិបាក​ចិត្ត​អ្វី​ឡើយ​"។

ចុចអាន៖​ឈុត​រាជ​បុត្រ​កំណាត់​ជជុះ​ ម៉ាដូណា ផ្អើល​​អស់​តារា​ល្បី​ៗ​យប់​មិញ

កែវ វាសនា និងភរិយា​

ប្រពន្ធ​ម្ចាស់​បទ​ "​ទុក​ពេល​ឲ្យ​បង​ក្លាយ​​ជា​សេដ្ឋី​" រូប​នេះ​បន្ថែម​ថា​ ចាប់​តាំង​ពី​រៀប​ការ​ជាមួយ​គ្នា​រហូត​ដល់​បាន​កូន​ប្រុស​១​ជា​ចំណង​ដៃ​ កែវ វាសនា មិន​ដើរ​លេង​ផឹក​ស៊ី​ជាមួយ​ពួក​ម៉ាក់​ ចោល​នាង​ដាច់​យប់​​នោះ​ទេ​។ បើ​ទៅ​ច្រៀង​តាម​ខេត្ត​វិញ​ក្រោយ​ពី​ច្រៀង​ចប់​ឡើង​មក​ភ្នំពេញ​វិញ​ទាំង​យប់​ដើម្បី​មក​ជួប​មុខ​ប្រពន្ធ​កូន​​ដែល​រង់​ចាំ​នៅ​ផ្ទះ​។

“​បង​ស្នា មុន​គាត់​ទៅ​ណា​មក​ណា​ តែង​តែ​ប្រាប់​ដំណឹង​ឲ្យ​ខ្ញុំ​ដឹង​គ្រប់​ពេល​ មាន​ពេល​ខ្លះ​ខ្ញុំ​ខឹង​គាត់​ តែ​សម្រាប់​គាត់​វិញ​មិន​ដែល​ខឹង​ខ្ញុំ​ម្ដង​​ណា​ឡើយ​ ហើយ​តែង​តែ​តាម​លួង​លោម​ខ្ញុំ​ សូម្បី​តែ​ប្រើ​ពាក្យ​ធ្ងន់​ដាក់​ខ្ញុំ​ក៏​មិន​ធ្លាប់​ដែរ​បង​"។ អ្នកនាង លឹម លីសុគន្ធារី បញ្ជាក់​៕

ចុច​អាន​៖​​ជុំ​វិញ​រឿង​រ៉ាវ​ កែវ វាសនា និង​ភរិយា​

ចុចអាន៖តារា​កូរ៉េ​ទាំង​ ២២​នេះ​មើល​ទៅ​ក្មេងៗ ប៉ុន្តែ​សុទ្ធ​តែ​មាន​អាយុ​ជិត​៣០​ឆ្នាំ​ហើយ​

ចុចអាន៖ផលិត​ករ និង​តារា​សម្ដែង​លើក​ពី​មូលហេតុ​សំខាន់ ដែល​ទស្សនិកជន​មិន​គួរ​រំលង​រឿង​ភាគ​ "ពស់​កេងកង​"

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី