• 2017-08-17 02:20:44
  • ព័ត៌មាន

មិនគួរឲ្យជឿ! ផលិតកម្ម​ល្បី Cube ជួប​ហានិភ័យ​ ស្ទើរ​​បះ​ជើង​ដល់​ថ្នាក់​ហ្នឹង?

  • 2017-08-17 02:20:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ធំ​មួយ​នៅ​ប្រទេស​កូរ៉េ​ដែល​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ គឺ​ផលិតកម្ម​ Cube កំពុង​ជួប​ប្រទះ​នឹង​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​នា​ពេល​ថ្មីៗ​នេះ។

ផលិតកម្ម​ Cube បាន​ធ្លាក់​ខ្លួន​ប្រឈម​នឹង​ឧបសគ្គ​ដ៏​ធំ​ ដោយ​ត្រូវ​ខាតបង់​ថវិកា​ច្រើន​ជាង​ ១ប៊ីលានវ៉ុន (ប្រមាណ​ ៨៧៧ ០០០ដុល្លារអាមេរិក) ឯណោះ​ត្រឹម​រយៈ​ពេល​ ៨​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០១៧។

បើ​ក្រឡេក​មើល​ កាល​ពី​ឆ្នាំ​ ២០១៦​វិញ​ ផលិតកម្ម​មួយ​នេះ​ បាន​របូត​ក្រុម​ល្បីៗ​របស់​ខ្លួន​ ២​ក្រុម​ឯណោះ​ (ក្រុម​ចម្រៀង​ 4Minute ត្រូវ​រំសាយ​ក្រុម និង​ ក្រុម​ចម្រៀង​ BEAST បាន​ចាកចេញ​ពី​ផលិតកម្ម) ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​ខាត​បង់​ប្រយោជន៍​ ក៏​ដូចជា​ប្រាក់​ចំណេញ​ក្នុង​ឆ្នាំ​ថ្មី​នេះ។

ក្រុម​ចម្រៀង BEAST
ក្រុម​ចម្រៀង 4Minute

បើ​ទោះ​ជា​ព័ត៌មាន​នេះ​បាន​ផ្ទុះ​ឡើង​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​គិត​ថា​ក្រុមហ៊ុន​អាច​នឹង​ក្ស័យធន​ក៏ដោយ ក៏​នៅ​មាន​ក្ដី​សង្ឃឹម​ថា​ ក្រុមហ៊ុន​នឹង​ត្រឡប់​វិល​រក​សភាព​ល្អ​ប្រសើរ​វិញ​ជាក់ជា​មិនខាន។

ក្រុម​ចម្រៀង BTOB
ក្រុម​ចម្រៀង CLC
តារាចម្រៀង​ថ្មី Guan Lin

ជាក់​ស្ដែង​បច្ចុប្បន្ន​ ក្រុម​ BTOB គឺ​ជា​ក្រុម​ចម្រៀង​នាំមុខ​គេ​ក្នុង​ផលិតកម្ម​ ហើយ​ក្រុម​ផ្សេង​ទៀត​ដូចជា​ PENTAGON និង​ CLC ក៏​កំពុង​ព្យាយាម​ស្វែង​រក​ប្រជាប្រិយ​ភាព​រៀងៗ​ខ្លួន​ដែរ។ ចំណែក​តារា​ចម្រៀង​តៃវ៉ាន់​ Guan Lin វិញ​ទើប​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ដំបូង​ ហើយ​ខាង​ផលិតកម្ម​ Cube មាន​សង្ឃឹម​ថា​ តារា​ប្រុស​វ័យ​ក្មេង​រូប​នេះ​នឹង​អាច​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជាក់ជា​មិនខាន​ពេល​ចូល​ក្នុង​ផលិតកម្ម​ខ្លួន៕

ចុចអាន៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់