• 2017-08-17 23:33:00
  • ស្ទីលតារា

ធ្លាប់​ដឹង​ទេ តារា K-Pop ណា​ខ្លះមានទម្លាប់ស្មោកគ្រោក​ជាងគេ​ក្នុងក្រុម?

  • 2017-08-17 23:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ K-Pop ទាំង​អស់​សុទ្ធ​តែ​មាន​ទម្លាប់​ផ្ទាល់​ខ្លួន​ខុសៗ​គ្នា​ ខ្លះ​ក៏​ស្អាត​ទៅ​ ខ្លះ​ក៏​ខ្វះ​អនាម័យ​ទៅ​ ប៉ុន្តែ​ដោយសារ​ជា​ក្រុម​តែ​មួយ​ ដូចនេះ​សមាជិក​ត្រូវ​រស់​នៅ​ក្រោម​ដំបូល​រួម​គ្នា​ ជា​ហេតុ​ត្រូវ​ប្រកាន់​ខ្ជាប់​អនាម័យ​ឲ្យ​បាន​ល្អ។

ទោះ​ជា​យ៉ាង​ណា​ក៏​នៅ​មាន​តារា​ខ្លះ​ មាន​ទម្លាប់​ស្មោកគ្រោក​ ខ្វះ​អនាម័យ​ដែរ ខ្ជីខ្ជា​ហើយ​ពេល​ដឹង​ថា​មាន​អ្នកណា​ខ្លះ​ ប្រិយមិត្ត​ប្រាកដ​ជា​ភ្ញាក់ផ្អើល​ជា​មិនខាន៕

១. តារា​ចម្រៀង​ Suho (ក្រុម​ EXO)

មាន​ម្ដង​នោះ​ សមាជិក​ទាំង​អស់​មួយ​ចំនួន​របស់​ EXO ធ្លាប់​បាន​និយាយ​ថា​ Suho គឺជា​មនុស្ស​ម្នាក់​ដែល​អត់​មាន​របៀប​រៀបរយ​ទេ។ លោក​មិន​សូវ​ចេះ​សម្អាត​នោះ​ទេ​ ហើយ​ជា​រឿយៗ​សមាជិក​រួម​ក្រុម​ តែង​យក​ទម្លាប់​អាក្រក់​របស់​លោក​មក​លេង​សើច​ក្នុង​កម្មវិធី​ទូរទស្សន៍។

២. តារា​ចម្រៀង​ Leo (ក្រុម​ VIXX)

បើ​មើល​ទៅ​ Leo គឺ​ជា​មនុស្ស​ស្អាតបាត​ម្នាក់​ បើ​តាម​ធាតុ​ពិត​លោក​គឺ​ជា​មនុស្ស​មិន​ចេះ​រៀប​ចំ​អ្វី​ឡើយ។ បើ​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​វិញ​ ឲ្យ​តែ​ទី​ណា​មាន​លោក ដឹង​តែ​មាន​ម្ហូប​នៅ​រាយប៉ាយ​ពេញ​នោះ​ហើយ។

៣. តារា​ចម្រៀង​ Sana និង​ Nayeon (ក្រុម​ TWICE)

នៅ​ពេល​ក្រុម​ TWICE ត្រូវ​ចោទ​សួរ​ថា​ តើ​អ្នក​ណា​ជា​សមាជិក​ស្មោកគ្រោក​ជាង​គេ​ក្នុង​ក្រុម​ សមាជិក​ទាំង​អស់​ឆ្លើយ​ថា​ ជា​ Sana និង​ Nayeon។

៤. តារា​ចម្រៀង​ Park Bom

មុន​រំសាយ​ក្រុម​ 2NE1តារា​ស្រី​ Park Bom ត្រូវ​បាន​ស្គាល់​ថា​ជា​សមាជិក​ប៉ិន​ពង្រាយ​ជាង​គេ​ក្នុង​ក្រុម ព្រោះ​តែ​ទម្លាប់​ញ៉ាំ​ឥត​ប្រណី​របស់​នាង​ ជាពិសេស​ចំណី​ផ្សេងៗ។

៥. តារា​ចម្រៀង​ HyunA

កាល​ពី​ 4Minute មិន​ទាន់​រំលាយ​ សមាជិក​ទាំង​អស់​ក្នុង​ក្រុម​បាន​និយាយ​ថា​ HyunA មាន​ទម្លាប់​ស្មោកគ្រោក​ណាស់​ ហើយ​ពូកែ​ពង្រាយ​ថែម​ទៀត​ផង៕

ចុចអាន៖

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់