• 2017-08-20 06:01:31
  • ជីវិតតារា

ដល់ក​! Yoona សារភាពត្រង់ៗ​​​ថា​ធ្លាប់​មើល​តារា​ប្រុស​រូប​នេះ​កំពុង​​​ងូត​ទឹក

  • 2017-08-20 06:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​ប្រចាំ​កំពូល​ក្រុម​ចម្រៀង Girl's Generation គឺ Yoona ថ្មី​ៗ​នេះ​បាន​ចូល​រួម​ថត​កម្មវិធី​ “Running Man” របស់​ស្ថានីយ​ទូរទស្សន៍ SBS ដោយ​នាង​បាន​សារភាព​ថា​នាង​បាន​មើល​តារា​ប្រុស​១​រូប​កំពុង​​​ងូត​ទឹក​ដោយ​ចៃដន្យ។

​​តារា​ប្រុស​ដែល​ Yoona បាន​មើល​កំពុង​ងូត​ទឹក​នោះ​គឺ Lee Kwang Soo ត្រូវ​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់ Song Joong Ki។ កាល​ដែល​ម្ចាស់​បទ​ "Gee” បាន​សារភាព​​ដូច្នេះ​ដោយ​សារ​ពេល​ថត​កម្មវិធី ពិធីការិនី Song Ji Hyo បាន​សួរ​ថា៖ "តើ​ទង្វើ​៣​យ៉ាង​របស់ Lee Kwang Soo បែប​ណា​ដែល Yoona មិន​ចូល​ចិត្ត?”

Lee Kwang Soo និង Song Joong Ki

ភ្លាម​នោះ​ Yoona ឆ្លើយ​ថា៖ "នាង​មិន​ចូល​ចិត្ត​ពេល​ញ៉ាំ​ ពេល​គេង និង​ពេល​ងូត​ទឹក របស់ Kwang Soo”។ គ្រាន់​តែ​និយាយ​ដល់​ពេល​ងូត​ទឹក Song Ji Hyo បាន​កាត់​ភ្លាម​ថា៖​ "ឃើញ​នៅ​ពេល​ណា​និង​ទីណា?"។

​Yoona បញ្ជាក់​​ថា​ឃើញ​ពេល​ថត​កម្មវិធី “Running Man” ជាមួយ​គ្នា​តែ​វាជារឿង​ចៃដន្យ​ប៉ុណ្ណោះ​ ព្រោះ Lee Kwang Soo ក៏​ជា​ពិធីករ​នៅ​ក្នុង​កម្មវិធី​នេះ​ដូច​គ្នា៕​

​​​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ Samedy

មតិយោបល់