• 2015-09-21 19:06:50
  • ភាពយន្ត
Maddox Jolie Pitt នឹង​ចូល​​សម្ដែង​​រឿង​ខ្មែរ​ក្រហម​របស់​ម្ដាយ Maddox Jolie Pitt នឹង​ចូល​​សម្ដែង​​រឿង​ខ្មែរ​ក្រហម​របស់​ម្ដាយ
  • 2015-09-21 19:06:50
  • ភាពយន្ត

កូន​​​ប្រុស​​​ច្បង​របស់ Angelina Jolie និង Brad Pitt គឺ Maddox ដែល​មាន​ឈ្មោះ​​​ខ្មែរ​ហៅ​​ថា ជីវន្ត នោះ​មាន​បំណង​ចង់​ក្លាយ​ទៅ​ជា​តារា​សម្ដែង​ម្នាក់ ដែល​ឥលូវ​នេះ​សុបិន​របស់​គេ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ Angelina Jolie បាន​សម្រេច​ចិត្ត​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ដើរ​តួ​​មួយ​ក្នុងភាពយន្ត​​ដែល​និយាយ​ពី​​របប​ខ្មែរ​ក្រហម​​​ក្នុង​ប្រទេស​កម្ពុជា ​រឿង​ "​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​​ខ្ញុំ"។ រឿង​​នេះ​នឹង​ចាប់​ផ្ដើម​​ចាក់​បញ្ចាំង​នៅ​លើ​វិបសាយ Netflix នៅ​​ចុង​ឆ្នាំ ២០១៦។     ប្រភព​ជិត​ស្និទ្ធ​នឹង​តារា​សម្ដែង​ស្រី​នេះ​បាន​ប្រាប់​ទស្សនាវដ្ដី​ OK! ថា “Maddox ចង់​សម្ដែង​រឿង​នេះ​ខ្លាំង​ណាស់ នេះ​គឺ​ជា​​ក្ដី​សុបិន​របស់​គេ។ Maddox ​បាន​អាន​រឿង​នេះ​រួច​ហើយ ហើយ​គេ​អាច​និយាយ​ភាសា​ខ្មែរ​បាន ដូច្នេះ​រឿង​នេះ​ស័ក្ដិ​សម​នឹង​គេ​ជាង​អ្នក​ណា​ទាំង​អស់"។ ទោះ​យ៉ាង​ណា​ប្រភព​មិន​បាន​បញ្ជាក់​ថា​គេ​នឹង​សម្ដែង​ជា​តួ​អង្គ​ណា​ប្រាកដ​ឡើយ។ ​ ក្មេង​​ប្រុស​អាយុ ១៤ ឆ្នាំ​​ដែល​​ត្រូវ​បាន Angelina Jolie ទទួល​ចិញ្ចឹម​​ពី​មណ្ឌល​កុមារ​កំព្រា​មួយ​កាល​ពី​ឆ្នាំ ២០០២ ធ្លាប់​​បាន​​ដើរ​តួ​មួយ​​នៅ​ក្នុង​រឿង "World War Z” តែ​​នៅ​ក្នុង​រឿង​នោះ Maddox មិន​បាន​និយាយ​អ្វី​មួយ​ម៉ាត់​នោះ​ទេ។ កន្លង​មក Jolie បាន​ទទួល​ស្គាល់​ថា​ខ្លួន​​បាន​ជួល​​កូន​ប្រុស​របស់​ខ្លួន​ជា​ជំនួយការ​​ក្នុង​ពេល​ថត​រឿង។​​​​​ ​ តារា​វ័យ ៤០ ឆ្នាំ​​ធ្លាប់​បាន​បក​ស្រាយ​ថា "កំឡុង​ពេល​ត្រៀម​ថត​រឿង​នេះ ខ្ញុំ​និង​ Maddox បាន​​​​ស្វែង​យល់​​បន្ថែម​ពី​ទឹក​ដី​កំណើត​របស់​គេ។ គេ​នឹង​ឈាន​ចូល​វ័យ ១៤ ឆ្នាំ នៅ​សប្ដាហ៍​ក្រោយ​ ហើយ​នេះ​ជា​ពេល​វេលា​ដែល​សំខាន់​ខ្លាំង​ណាស់​សម្រាប់​គេ​ ដើម្បី​ដឹង​ថា​ខ្លួន​ឯង​ជា​អ្នក​ណា។ គេ​ជា​កូន​​ប្រុស​របស់​ខ្ញុំ តែ​​គេ​ក៏​ជា​កូន​ប្រុស​របស់​ប្រទេស​កម្ពុជា​​ដែរ"។   “​បំណង​ប្រាថ្នា​របស់​ខ្ញុំ គឺ​ចង់​ផលិត​រឿង​នេះ​ឲ្យ​ដូច​ទៅ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​​ពិតៗ​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​តប​ស្នង​គុណ​ដល់​ប្រជាជន​ខ្មែរ" ម្ដាយ​​របស់ Maddox ចែក​រំលែក៕   ចុចអាន៖ពី​តូច​ដល់​ធំ Maddox លេង​ម៉ូដ​សក់​ប្លែក​ៗ​យ៉ាង​ណា​ខ្លះ?   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖hollywoodlife ,thesundaily

  • 2015-09-21 19:06:50
  • ភាពយន្ត
Maddox Jolie Pitt នឹង​ចូល​​សម្ដែង​​រឿង​ខ្មែរ​ក្រហម​របស់​ម្ដាយ