• 2016-05-03 17:42:54
  • ជីវិតតារា
តារា​សម្ដែង​ ជុំ ស៊ីថា ព្យាយាម​លាក់​៣​ឆ្នាំ មិន​ឲ្យ​គេ​ដឹង​លោក​ជា​ប៉ូលីស​ចរាចរណ៍ តារា​សម្ដែង​ ជុំ ស៊ីថា ព្យាយាម​លាក់​៣​ឆ្នាំ មិន​ឲ្យ​គេ​ដឹង​លោក​ជា​ប៉ូល...
  • 2016-05-03 17:42:54
  • ជីវិតតារា

សប្ដាហ៍​មុន Sabay បាន​ចុះ​ផ្សាយ​អត្ថបទ​មន្ទិល​ចំពោះ​​តារា​សម្ដែង​ "ជុំ ស៊ីថា មិន​ត្រឹម​ជា​តារា​សម្ដែង​ថែម​ទាំង​ជា​ប៉ូលិស​ចរាចរណ៍​ទៀត?”។ ថ្មី​ៗ​នេះ ក្រុម​ការងារ​យើង​បាន​ចុះ​មកជួប​​ដល់​កន្លែងផ្ទាល់​ ហើយ​លោកបាន​បញ្ជាក់ផ្ទាល់​មាត់​ថា​លោក​ពិតជា​ប៉ូលិស​ពិត​ប្រាកដ​មែន ដោយ​បាន​ចូល​បម្រើ​ការងារ​៣​ឆ្នាំ​ហើយ ប៉ុន្តែ​លោក​ព្យាយាម​លាក់​មិន​ឲ្យ​គេ​ដឹង​ឡើយ ដោយ​ទើប​តែ​បើក​ចំហរ​នា​រយៈ​ពេល​ចុង​ក្រោយ​ប៉ុណ្ណោះ។   សម្រាប់​មូលហេតុ តារា​សម្ដែង​រូប​នេះ ប្រាប់​ទៀត​ថា លោក​មាន​អារម្មណ៍​ខ្មាស់​អៀន ស្រប​នឹង​ឃើញ​ប្រជាពលរដ្ឋយើង​មួយ​ចំនួន​ មិន​ចូល​ចិត្ត​ប៉ូលិស​ចរាចរណ៍​ផង។ លោក​ឲ្យ​ដឹង​ទៀត​ថា ឆ្លង​តាម​រយៈ​ការងារ៣​ឆ្នាំ​នេះ​ លោក​​​បាន​ជួប​ទាំង​អ្នក​ដែល​យល់​​ពីច្បាប់ និង​​​អ្នក​ដំណើរ​​មិន​យល់​ពី​ច្បាប់ចរាចរណ៍​ ថែម​ទាំង​ពេល​ខ្លះ​ប្រើ​សម្ដី​មិន​សមរម្យ​មក​លើ​ពួក​លោក​ទៀត​។   “ការ​ចុះ​អនុវត្ត​ច្បាប់ ឬ​ជួយ​សម្រួល​ចរាចរណ៍​មាន​ផល​លំបាក​ច្រើន ​ជាពិសេស​ខែនេះ​អា​កាសធាតុ​ក្ដៅ និង​មាន​បងប្អូន​ខ្លះ​យល់​ច្បាប់​ចរាចរណ៍ តែ​បែរ​ជា​មក​​​មាក់ងាយ​ប៉ូលិស​វិញ តែ​ក៏​មាន​បងប្អូន​ខ្លះ​គេ​យល់​ដឹង​ដែរ។”     លោក​បន្ត​ទៀត​ថា​បើ​ទោះ​ជា​ជួប​ការ​លំបាក​ច្រើន​លោក​ក៏​មិន​បោះបង់​អាជីព​មួយ​នេះ​ដែរ ព្រោះ​ជា​ក្ដី​ស្រមៃ​តាំងពី​ក្មេង និង​ចង់​ជួយ​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់។ លោក​ក៏​សំណូម​ពរ​ថា​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀសវាង​ការ​គ្រោះថ្នាក់។ ម្យ៉ាង​វិញ​ទៀត​សូម​កុំ​ស្អប់​ប៉ូលិស​ចរាចរណ៍​ទាំងអស់​អី ព្រោះ​មាន​អ្នក​ល្អ​ច្រើនជាង​អ្នក​អាក្រក់៕ អត្ថបទ៖ទ្រី រ៉ាវី

  • 2016-04-25 16:12:32
  • ជីវិតតារា
ជុំ ស៊ីថា មិន​ត្រឹម​ជា​តារា​សម្ដែង​ ថែម​ទាំង​ជា​ប៉ូលិស​ចរាចរណ៍​ទៀត? ជុំ ស៊ីថា មិន​ត្រឹម​ជា​តារា​សម្ដែង​ ថែម​ទាំង​ជា​ប៉ូលិស​ចរាចរណ៍​ទៀត?
  • 2016-04-25 16:12:32
  • ជីវិតតារា

រូបថត​ប៉ុន្មាន​សន្លឹក​របស់​លោក ជុំ ស៊ីថា តារា​សម្ដែង​តែ​បែរ​ជា​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ប៉ូលិស​ចុះ​ជួយ​សម្រួល​ចរាចរណ៍​តាម​ដង​ផ្លូវ​បាន​ធ្វើឲ្យ​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​អ្នក​ខ្លះ​ក៏​សរសើរ និង​អ្នក​ខ្លះ​ទៀត​សង្ស័យ​ថា​ជា​ការ​សម្ដែង​ឬ​មួយ​យ៉ាង​ណា​នោះ។     កាលពី​សប្ដាហ៍​មុន​ក្រុម​អ្នក​ប្រមាញ់​រូបភាព​របស់ Sabay បាន​ឃើញ​អតីត​ជយលាភី Super boy and Girlលេខ ២ ទូរទស្សន៍ CTN រូប​នោះ​នៅ​រង្វង់​មូល​ខាំកូ​ស៊ីធី ក្នុង​កាយវិការ​បង្ហាញ​ពី​ការ​ជួយ​សម្រួល​ចរាចរណ៍​ដល់​បងប្អូន​ប្រជាជន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ព្រោះ​មាន​ភាព​កកស្ទះ​ក្នុង​នាម​ជា​សមត្ថកិច្ច​មួយ​រូប។   បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រាយការណ៍​នៅ​កន្លែង​ផ្ទាល់​ប្រាប់​ថា​តារា​សម្ដែង ជុំ ស៊ីថា មិន​មែន​កំពុង​ថត​កុន​អ្វី​ឡើយ តែ​លោក​ពិតជា​ប៉ូលិស​ចរាចរណ៍​ពិត​មែន ព្រោះ​ធ្លាប់​ឃើញ​លោក​ចុះ​ជួយ​សម្រួល​ដល់​កន្លែង​កកស្ទះ​ជាច្រើន​មក​ហើយ៕     តើ​រឿង​នេះ​ពិត​ឬ​យ៉ាង​ណា​នោះ Sabay នឹង​ទាក់ទង ហើយ​ចុះ​ទៅ​ដល់​កន្លែង​នោះ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​តើ ជុំ ស៊ីថា ពិត​ជា​ប៉ូលិស​ចរាចរណ៍​ពិត​មែន ឬ​ក៏​មិន​មែន?     អត្ថបទ៖ទ្រី រ៉ាវី

  • 2016-05-03 17:42:54
  • ជីវិតតារា
តារា​សម្ដែង​ ជុំ ស៊ីថា ព្យាយាម​លាក់​៣​ឆ្នាំ មិន​ឲ្យ​គេ​ដឹង​លោក​ជា​ប៉ូលីស​ចរាចរណ៍

សប្ដាហ៍​មុន Sabay បាន​ចុះ​ផ្សាយ​អត្ថបទ​មន្ទិល​ចំពោះ​​តារា​សម្ដែង​ "ជុំ ស៊ីថា មិន​ត្រឹម​ជា​តារា​សម្ដែង​ថែម​ទាំង​ជា​ប៉ូលិស​ចរាចរណ៍​ទៀត?”។ ថ្មី​ៗ​នេះ ក្រុម​ការងារ​យើង​បាន​ចុះ​មកជួប​​ដល់​កន្លែងផ្ទាល់​ ហើយ​លោកបាន​បញ្ជាក់ផ្ទាល់​មាត់​ថា​លោក​ពិតជា​ប៉ូលិស​ពិត​ប្រាកដ​មែន ដោយ​បាន​ចូល​បម្រើ​ការងារ​៣​ឆ្នាំ​ហើយ ប៉ុន្តែ​លោក​ព្យាយាម​លាក់​មិន​ឲ្យ​គេ​ដឹង​ឡើយ ដោយ​ទើប​តែ​បើក​ចំហរ​នា​រយៈ​ពេល​ចុង​ក្រោយ​ប៉ុណ្ណោះ។   សម្រាប់​មូលហេតុ តារា​សម្ដែង​រូប​នេះ ប្រាប់​ទៀត​ថា លោក​មាន​អារម្មណ៍​ខ្មាស់​អៀន ស្រប​នឹង​ឃើញ​ប្រជាពលរដ្ឋយើង​មួយ​ចំនួន​ មិន​ចូល​ចិត្ត​ប៉ូលិស​ចរាចរណ៍​ផង។ លោក​ឲ្យ​ដឹង​ទៀត​ថា ឆ្លង​តាម​រយៈ​ការងារ៣​ឆ្នាំ​នេះ​ លោក​​​បាន​ជួប​ទាំង​អ្នក​ដែល​យល់​​ពីច្បាប់ និង​​​អ្នក​ដំណើរ​​មិន​យល់​ពី​ច្បាប់ចរាចរណ៍​ ថែម​ទាំង​ពេល​ខ្លះ​ប្រើ​សម្ដី​មិន​សមរម្យ​មក​លើ​ពួក​លោក​ទៀត​។   “ការ​ចុះ​អនុវត្ត​ច្បាប់ ឬ​ជួយ​សម្រួល​ចរាចរណ៍​មាន​ផល​លំបាក​ច្រើន ​ជាពិសេស​ខែនេះ​អា​កាសធាតុ​ក្ដៅ និង​មាន​បងប្អូន​ខ្លះ​យល់​ច្បាប់​ចរាចរណ៍ តែ​បែរ​ជា​មក​​​មាក់ងាយ​ប៉ូលិស​វិញ តែ​ក៏​មាន​បងប្អូន​ខ្លះ​គេ​យល់​ដឹង​ដែរ។”     លោក​បន្ត​ទៀត​ថា​បើ​ទោះ​ជា​ជួប​ការ​លំបាក​ច្រើន​លោក​ក៏​មិន​បោះបង់​អាជីព​មួយ​នេះ​ដែរ ព្រោះ​ជា​ក្ដី​ស្រមៃ​តាំងពី​ក្មេង និង​ចង់​ជួយ​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់។ លោក​ក៏​សំណូម​ពរ​ថា​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀសវាង​ការ​គ្រោះថ្នាក់។ ម្យ៉ាង​វិញ​ទៀត​សូម​កុំ​ស្អប់​ប៉ូលិស​ចរាចរណ៍​ទាំងអស់​អី ព្រោះ​មាន​អ្នក​ល្អ​ច្រើនជាង​អ្នក​អាក្រក់៕ អត្ថបទ៖ទ្រី រ៉ាវី

  • 2016-04-25 16:12:32
  • ជីវិតតារា
ជុំ ស៊ីថា មិន​ត្រឹម​ជា​តារា​សម្ដែង​ ថែម​ទាំង​ជា​ប៉ូលិស​ចរាចរណ៍​ទៀត?