• 2016-05-30 15:25:25
  • Road Safety
រញ្ជួយ​ចិត្ត​​បទ​ថ្មី​ពី​ សក្កដា​ "សុំ​ឱប​ម៉ាក់​រហូត​បាន​ទេ" រញ្ជួយ​ចិត្ត​​បទ​ថ្មី​ពី​ សក្កដា​ "សុំ​ឱប​ម៉ាក់​រហូត​បាន​ទេ"
  • 2016-05-30 15:25:25
  • Road Safety

ស្នាដៃ​បទ​ថ្មី​របស់​ សក្កដា​ "សុំ​ឱប​ម៉ាក់​រហូត​បាន​ទេ" ​​ចេញMV ​​​ផ្លូវ​ការ​ហើយ ​ក្នុង​នោះ​មាន​លាយឡំ​ទៅ​ដោយ​ឈុត​ឆាក​កម្សត់​ស្រក់​ទឹក​ភ្នែក​ ​ចូល​រួម​សម្ដែង​ដោយ​តារា​ស្រី​ជើង​ចាស់​ ស្វែង​ សុជាតា​។      (ឈុត​មួយ​នៅ​ក្នុង​បទ ​ "សុំ​ឱប​ម៉ាក់​រហូត​បាន​ទេ")   ម្ចាស់​បទលោក ទ្រី សក្កដា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​បទ​នេះ​តែង​សម្រាប់​អ្នក​ម្ដាយ​ទូ​ទាំង​ពិភព​លោក​ដែល​បាន​តស៊ូ​ព្យាយាម​សម្រាប់​គ្រួសារ​ដោយ​មិន​ខ្លាច​នឿយ​ហត់​ទោះ​បី​ឈឺ​ជា​យ៉ាង​ណា​ក៏​ដោយ​។   ចង់​ដឹង​បទ​នេះ​កម្សត់​យ៉ាង​ណា តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖   https://youtu.be/__ysxU3xkIU   អត្ថបទ៖ ថា ម៉ាលីដា វីដេអូ៖ ផ្តល់​ដោយ​ សក្កដា

  • 2016-05-23 23:36:56
  • Road Safety
បទ "I don't understand" ស្នាដៃ​ថ្មី​ពី​ កាន់ ពេជ្រ ដើម្បី​បំបែក​ភាព​ស្ងប់ស្ងាត់ បទ "I don't understand" ស្នាដៃ​ថ្មី​ពី​ កាន់ ពេជ្រ ដើម្បី​បំបែក​ភាព​ស្...
  • 2016-05-23 23:36:56
  • Road Safety

"I don't understand” ជា​បទ​ថ្មី​របស់​ កាន់ ពេជ្រ ទើប​ចេញ​ប៉ុន្មាន​ថ្ងៃ​នេះ ហើយ​កំពុង​​មាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​ទស្សនិកជន​ បន្ទាប់​ពី​រូប​គេ​ស្ងប់​ស្ងាត់អស់​​មួយ​រយៈ​កន្លង​មក​​។ ​​​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន។   (ឈុត​មួយ​នៅ​ក្នុង​បទ​ "I don't understand”​)   ម្ចាស់​បទ​ដដែល​អះអាង​ថា នេះ​ជា​ស្នាដៃ​បទ​ថ្មីទី​៤​​របស់​គេ​ហើយ ដោយ​ចំណាយ​ពេល​​​​ប្រមាណ​ជាង​២​ខែ​ក្នុង​ការ​ផលិត​។ ជាមួយ​គ្នា​នោះ​​តារា​ចម្រៀង​ឯករាជ្យ​រូប​នេះក៏​បាន​​​​ប្រាប់​​ដែរ​ថា ​បទចម្រៀង​ដែល​ទស្សនិកជន​ចាប់​ផ្ដើម​ស្គាល់លោក​ខ្លាំង​គឺ​បទ​"More than hurt” និង​បទ​បន្ទាប់​ "I don't understand”​ នេះ​តែ​ម្ដង។   ចង់​ដឹង​ស្នាដៃ​បទ​ថ្មី​នេះ​យ៉ាងណា​តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម​៖   https://youtu.be/SKVKa_UyS04   អត្ថបទ៖ ថា ម៉ាលីដា​​ វីដេអូ៖ យូធូប

  • 2016-05-10 18:10:50
  • ព័ត៌មាន
ការ​ប្រគំ​តន្ត្រី​រ៉ក់​ធំ​ជាង​គេ​ត្រៀម​ធ្វើ​នៅ​កោះ​ពេជ្រ ការ​ប្រគំ​តន្ត្រី​រ៉ក់​ធំ​ជាង​គេ​ត្រៀម​ធ្វើ​នៅ​កោះ​ពេជ្រ
  • 2016-05-10 18:10:50
  • ព័ត៌មាន

ការ​ប្រគំ​តន្ត្រី​មាន​ឈ្មោះ​ថា Cambodia Rock Concert ធំ​ជាង​គេ​មិន​ធ្លាប់​មាន​នៅ​ប្រទេស​កម្ពុជា​ត្រៀម​រៀបចំ​ឡើង​នៅ​មហោស្រព​កោះ​ពេជ្រ​នៅល្ងាច​​ថ្ងៃ​ទី ១៣ ខែ​ឧសភា​ខាង​មុខ​នេះ​​ និង​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ My TV។     នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ល្ងាច​មិញ​នេះ​លោក ប៊ុត វិទ្យា ជា​អ្នក​រៀបចំ​កម្មវិធី​នេះ ​បាន​លើក​ឡើង​ថា លោក​មាន​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តន្ត្រី​ផ្នែក​រ៉ក់​ដែល​បន្សល់​ទុក​តាំង​ពី​យូរ​មក​ហើយ​។ ហើយ​ក៏​ជា​លើក​ទឹក​ចិត្ត​ដល់​តារា​ចម្រៀង​ជំនាន់​ក្រោយ ឱ្យ​បង្កើត​ស្នាដៃ​ចម្រៀង​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត ជា​ជាង​ការ​ចម្លង​មក​ពី​ប្រទេស​ជិត​ខាង។   អ្នក​ចាត់​ការ​ទូទៅ​នៅ​ក្នុង​ផលិតកម្ម សិលា​រីខត រូប​នេះ​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​តន្ត្រី​ករចំនួន ១៦ ក្រុម​ចូល​រួម​ប្រគំ​​បង្ហាញ​ស្ទីល​លេង​តន្រ្តី​ម្ដង​ម្នាក់​ក្នុង​ឱកាស​នោះ ដើម្បី​បង្ហាញ​ពី​បទ​ចម្រៀង​រ៉ក់​សម័យ​ថ្មី​ជា​ស្នាដៃ​របស់​ពួក​គេ។ ក្រៅ​ពី​នេះ​ក៏​មាន​វត្តមាន​ពី​តារា​ចម្រៀង​ជា​ច្រើន​រូប ដែល​ពួក​គេ​នឹង​បក​ស្រាយ​ចម្រៀង​ដោយ​សំឡេង​ផ្ទាល់​ផង​ដែរ​ដូច​ជា​តារា​ចម្រៀង ហេង ពិទូ និង វង្ស តារា​រតនា និង​តារា​ជា​ច្រើន​ទៀត។   ដោយ​ឡែក​​លោក​ជំទាវ ចាន់ ធី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​​បាន​សម្ដែង​ការ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ការ​រៀបចំ​ការ​ប្រគំ​តន្ត្រី​ខាង​លើ និង​សង្ឃឹម​ថា តន្ត្រីករ​ព្រម​ទាំង​តារា​ចម្រៀង​ចូលរួម​ឱ្យ​បាន​ច្រើន។ លោក​ជំទាវ​បន្ត​ថា កន្លង​មក​មាន​ស្នាដៃ​របស់​អ្នក​ជំនាន់​ក្រោយ​មួយ​ចំនួន​គួរ​ឱ្យ​កោត​សរសើរ ហើយ​ក៏​មាន​ស្នាដៃ​មួយ​ចំនួន​ទៀត​ទាមទារ​ការ​ណែនាំ​ពី​អ្នក​ជំនាន់​មុន​ផង​ដែរ។   ក្នុង​នាម​នាយកដ្ឋាន​ផលិត​នៃ​ក្រសួង​ព័ត៌មាន​សង្ឃឹម​ថា ការ​ចូលរួម​របស់​អ្នក​ជំនាន់​ក្រោយ​អាច​ធ្វើ​ឱ្យ​តន្ត្រី​នេះ​មាន​ការ​រីក​ចម្រើន ហើយ​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​មិន​ខាន៕​   លោកជំទាវ ចាន់ ធី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ប៊ុត វិទ្យា អ្នក​រៀប​ចំ​កម្មវិធី     អត្ថបទ៖ សំ ជំនាញ

  • 2016-04-27 18:14:19
  • Road Safety
តារាណាខ្លះ ផ្ទុះ​ខ្លាំង​តាមរយៈបទ​ Original របស់ខ្លួន?​ តារាណាខ្លះ ផ្ទុះ​ខ្លាំង​តាមរយៈបទ​ Original របស់ខ្លួន?​
  • 2016-04-27 18:14:19
  • Road Safety

ទន្ទឹម​នឹង​ការ​ប្រឹង​ប្រែង​ និពន្ធ​បទ​ថ្មី ពី​សំណាក់​​សិល្បករ​ខ្មែរ ក្នុង​នោះ តារា​ច្រើន​ដួង​​ ក៏​ទទួល​បាន​​​ការ​គាំ​ទ្រ​តប​ស្នង​វិញ​ពី​​សំណាក់​បងប្អូនខ្លាំង​​ដែរ​​។ ពួក​គេ​ទាំង​នោះ​មាន​បទ​ជា​ច្រើន​ដែល​និពន្ធ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​​ Sabay សុំ​លើក​យក​បទ ​​Original ​មួយ​ចំនួន​ដែល​ទទួល​បាន​ការ​គាំ​ទ្រខ្លាំង​ប៉ុណ្ណោះ​៖   ​ ហេង​ ពិទូ ផ្ទុះ​ខ្លាំង​បទ "ទី​បំផុត" ចេញ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ មក​ដល់​ពេលនេះ​មាន​ចូល​ទស្សនា​ ជាង ​២ លាន​ដង​​នៅ​លើ​ Chanel ផ្ទាល់​ខ្លួន​លោក​។   https://youtu.be/_Rv7zi1IVRs   ងួន ចាន់​ដេវីត​ មាន​បទ និពន្ធ​ថ្មី​ជា​ច្រើន​ ដែល​ លោក​ បាន​និពន្ធ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​ ប៉ុន្តែ​​ថ្មីៗ​នេះ​បទ "រាំ​ញី​កែង​ជើង"​​ ទទួល​បាន​ការ​គាំ​ទ្រ​លើស​លប់​ រហូត​ដល់​ នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ និង​​បណ្តា​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ក៏​រាំ​បទ​នេះ​ដែរ​។ ​   https://youtu.be/qXhJgg7dUwM   អេដា ​ "​ទី​នេះ​មាន​មនុស្ស​ខូចចិត្ត" បទ​និពន្ធ​ថ្មី​ស្នាដៃ​ ហេង​ ពិទូ​ រួម​ជាមួយ​ អេដា កំពុង​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ។   https://youtu.be/3PMQXpym9Ng   វង្ស​ តារា​រតនា​ ត្រូវ​បាន​មហា​ជន​ ស្គាល់​លោក​ខ្លាំង​តាម​រយៈ​បទ "ស៊ូឃ្លាត" និពន្ធ​ដោយ​លោក Tin Mark។   https://youtu.be/eN4UwfulVOg   Gimmy Kiss មាន​បទ​និពន្ធ​ថ្មី​ជា​ច្រើន​ ប៉ុន្តែ​ក្នុង​នោះ​បទ “baby I am sorry " ទទួល​បាន​ការ​គាំ​ទ្រខ្លាំង​ពី​សំណាក់​បងប្អូន​​ ។   https://youtu.be/kJVx_4vTVUI   ម៉ា ច័ន្ទ​បញ្ញា​ កសាងកេរ្តិ៍​ឈ្មោះ​តាមរយៈបទ​​ "Forever Alone"   ក្នុង​នោះ​ បញ្ញា​ ធ្លាប់​ប្រាប់​មក​កាន់​ Sabay​ ថា​​មាន​ជនជាតិ​ចិន​សុំ​សិទ្ធិបក​ប្រែ​បទ​នេះ​​ទៀត​ផង​។   https://youtu.be/IVzLJKOkpMQ   ចិត្ត កញ្ចនា​ ប្រាប់​ថា​ ​ "ស្នាម​ញញឹម" បទ​ផ្លូវ​ការ​ដំបូង​របស់​នាង​ ​ហើយ​ក៏​ទទួល​បាន​ការ​គាំ​ទ្រពី​ Fans នាង​ច្រើន​ផង​ដែរ​។   https://youtu.be/y6jBgvIfiNo រុន ស៊ីរ៉ា ​ជាមួយ​នឹង​បទ​ "ច្រណែន​គេ​ដែល​មិនមែន​ជា​ខ្ញុំ"  ត្រូវ​បាន​គេ​ស្គាល់​ខ្លាំង​តាម​រយៈ​បទ​នេះ​ ក្នុង​កម្ម​វិធី​ Here My song  និង​ជា​ម្ចាស់​ជយលាភី​ផងដែរ។ https://youtu.be/yIY3wLUth4A?list=PLWTb6QtKEL0IMmjtpNZZ_mCR7jj-ayZur   ក្រុម cage pitch ប្រិយមិត្ត​ស្គាល់​ខ្លាំង​តាមរយៈ​បទ "ធ្លាប់​ទេ" ហើយ​បទ​នេះ​ជាប់​ជយ​លាភីលេខ​១ ក្នុង​កម្មវិធី​ The Mic​ Cambodia។   https://youtu.be/1Rlbp023H1w   អ៊ួង សុរិយា​ "នឹក​អូន​បាន​ត្រឹម​ស្រមៃ" មក​ដល់​ពេល​នេះ​មាន​អ្នក​ Cover បទ​លោក​បាន​ ២០០​នាក់​ហើយ​។ នេះ​បើ​តាម​ការ​ផុស​ក្នុង​បណ្ដាញ​សង្គម​ របស់​លោក។ បទ​នេះ​​ទៀត​សោត​ សុរិយា​ ​ធ្លាប់​ប្រាប់​មក​កាន់ Sabay​ ថា​​ ជា​រឿង​ផ្ទាល់​ខ្លួនក្រោយ​បែក​បាក់​ស្នេហា​ ទើប​និពន្ធ​ចេញ​ជា​បទ​នេះ​ឡើង​។​   https://youtu.be/2e9mn1gEHOo   SED2R ត្រូវ​បាន​ប្រិយ​មិត្ត​ស្គាល់​ក្រុម​ពួកគេ តាម​រយៈ​បទ "CRUSH"​ ហើយបទ​នេះ​ជាប់​លេខ៣​​ក្នុង​កម្មវិធី The MIC Cambodia ទៀត​ផង។   https://youtu.be/76JLpxXMHYw     អត្ថបទ៖ ថា ម៉ាលីដា វីដេអូ៖ យូធូប