• 2016-09-28 17:20:12
  • ព័ត៌មាន
វី ជីវ័ន្ត ផ្ដើម​ពី​​គ្មាន​សង្ឃឹម​ ទៅ​មាន​សង្ឃឹម​វិញ វី ជីវ័ន្ត ផ្ដើម​ពី​​គ្មាន​សង្ឃឹម​ ទៅ​មាន​សង្ឃឹម​វិញ
  • 2016-09-28 17:20:12
  • ព័ត៌មាន

តារា​សម្ដែង វី ជីវ័ន្ត ដែល​ទើប​ទទួល​ដំណឹង​ល្អ​បាន​​ទៅ​សម្ដែង​នៅ​អាមេរិក​ពេល​ខាង​មុខ​​នេះជា​លើក​ទី​១ បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយលោក​គ្មាន​សង្ឃឹម​បាន​ ទៅ​ទឹកដី​ប្រទេស​មហា​អំណាច​មួយ​នោះ​ទេ តែ​បែរ​ជា​មាន​សំណាង​​ល្អ​អាច​សម្ភាសន៍ជាប់​ទៅ​វិញ។     រូប វី ជីវ័ន្ត និង​អ្នកគ្រូ​បង្រៀន​នៅ​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ   ជីវ័ន្ត បន្ត​ថា ដំណើរ​ទៅ​សហរដ្ឋអាមេរិក​លើក​ដំបូង​របស់​​លោក គឺ​​តាម​រយៈ​អង្គការ IKARE និង សារមន្ទីរ​មរតក​ខ្មែរ។ “ពេល​ទៅ​សម្ភាសន៍​នឹង​ បង​អត់​រំពឹង​ថា​បង​ជាប់​ទេ ព្រោះ​តាម​បង​ដឹង​ មាន​អ្នក​ទៅ​សម្ភាសន៍​តាម​អង្គការ​នោះ​ បី​បួន​នាក់​តែ​ធ្លាក់​ទាំងអស់​គ្នា​ នេះ​ជា​មូលហេតុ​ដែល​បង​គ្មាន​សង្ឃឹម។ តែ​​​មិន​នឹក​ស្មាន​ថា​ បែរ​ជា​បាន​ជាប់​ទៅ​វិញ​សោះ។”   តារា​ប្រុស​វ័យ ៣១ ឆ្នាំ​ខាង​លើ​បន្ថែម ការ​ចេញ​ទៅ​ទឹកដី​សម្បូរ​ដុល្លារ​នេះ​បាន​រួម​ដំណើរ​ជាមួយ​អ្នក​ចម្រៀង​ស្រី​ម្នាក់​ទៀត។ "បង​ទៅ​លើក​នេះ​ជាមួយ​កញ្ញា ចំរើន សុភា ដែល​ត្រូវ​ជា​បងស្រី​បង្កើត​កញ្ញា ចំរើន សុភ័ក្រ្ត ​ហើយ​ពេល​ទៅ​សម្ភាសន៍​តែ​ពីរ​នាក់​គាត់ ហើយ​ក៏បាន​ជាប់​ទាំងពីរ​នាក់​តែម្ដង"។ លោក​បន្ថែម​ទៀត​ថា សម្រាប់​សំណួរ​ដែល​ខាង​កុងស៊ុល​សួរ​ គឺ​មាន​មិន​ច្រើន​ទេ រួច​គេ​ក៏​ប្រគល់​វីសា​ជូន​ពួក​លោក។   វី ជីវ័ន្ត បញ្ជាក់​ប្រាប់​បន្ត​ទៀត​ថា ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​របស់​លោក ភាគច្រើន​នឹង​យក​ទៅ​ជួយ​កុមារ​កំព្រា​ក្នុង អង្គការ IKARE ។ ​តន្ត្រី​ករ​​​រូប​នេះ ចេញ​ដំណើរ​នៅ​ថ្ងៃ ០៧ ឬ ០៨ ខែ វិច្ឆិកា និង​មក​វិញ​ថ្ងៃ ០៦ ខែ មករា ឆ្នាំ ២០១៧។ សម្រាប់​ការ​សម្ដែង​មាន​រដ្ឋ មីនីសូតា វ៉ាស៊ីនតោន និង​ទីក្រុង ឡូវ៉េ និង​មាន​ច្រៀនរដ្ឋ និង​ក្រុង​​ផ្សេង​ទៀត៕     ចុចអាន៖ក្រៅពី​តារា​សម្ដែង ជីវ័ន្ត មាន​មុខ​របរ​២ផ្សេង​ទៀត   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-05-18 16:48:40
  • ព័ត៌មាន
ក្រៅពី​តារា​សម្ដែង ជីវ័ន្ត មាន​មុខ​របរ​២ផ្សេង​ទៀត! ក្រៅពី​តារា​សម្ដែង ជីវ័ន្ត មាន​មុខ​របរ​២ផ្សេង​ទៀត!
  • 2016-05-18 16:48:40
  • ព័ត៌មាន

តារា​សម្ដែង​លោក​ វី ជីវ័ន្ត បាន​លើក​ឡើង​ថា​ ក្រៅ​ពី​ការងារ​ជា​តារា​សម្ដែង​​លោក​ជា​តន្ត្រី​ករ​​ ​និង​ជា​មន្ត្រី​រាជការ​មួយ​រូប​ផង​ដែរ។     “ខ្ញុំ​ជា​មន្ត្រី​រាជ​ការ​មួយ​រូប​នៅ​ក្រសួង​វប្បធម៌​ចំណែក​ឯ​តន្ត្រីករ​ គឺ​ខ្ញុំ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ" ជីវ័ន្ត ប្រាប់។ ចំណែក​ឯ​អាជីព​ជា​តារា​សម្ដែង​ គឺ​លោក​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ២០០៩ មក​ទល់​សព្វ​ថ្ងៃ​ មាន​រយៈ​ពេល​ប្រមាណ​ជា​ជិត​៨​ឆ្នាំ​ហើយ។ ជីវ័ន្ត បន្ត​ថា សព្វ​ថ្ងៃ លោក​​មមាញឹក​ខ្លាំង​សម្រាប់​ក្រុម​ភ្លេង​ដោយ​សារ​លោក​មាន​ក្រុម​ភ្លេង​ផ្ទាល់ខ្លួន​ ចំណែក​អាជីព​សម្ដែង​មិន​សូវ​ប៉ុន្មាន​នោះ​ទេ៕ ​  អត្ថបទ៖ SAMEDY

  • 2015-06-17 15:28:23
  • ជីវិតតារា
តារា​លេង​ម៉ូដ​សក់ វី ជីវ័ន្ត រក​ឃើញ​ដៃគូ​សក់​សំពោង​ដូចគ្នា​ហើយ! តារា​លេង​ម៉ូដ​សក់ វី ជីវ័ន្ត រក​ឃើញ​ដៃគូ​សក់​សំពោង​ដូចគ្នា​ហើយ!
  • 2015-06-17 15:28:23
  • ជីវិតតារា

តារា​សម្ដែង និង​ជា​តន្ត្រីករ វី ជីវ័ន្ត បាន​ប៉ះ​គ្នា​ជាមួយ​អ្នក​លេង​ម៉ូដ​សក់​សំពោង​ម្នាក់​ទៀត​ហើយ​ កាលពី​ថ្ងៃ​សន្និសីទ​សារព័ត៌មាន​របស់​ផលិតកម្ម​មហាហង្ស​នៅ​រោងភាពយន្ដ Major Cineplex by Cellcard ដើម​សប្ដាហ៍​នេះ។   “ភ្ញាក់ព្រើត​តែម្ដង​ពេល​បាន​ឃើញ​គាត់​មាន​ម៉ូដ​សក់​ដូច​ខ្ញុំ​ចឹង ហើយ​ពេល​នៅ​ជិត​គ្នា​មុខ​ក៏​ស្រដៀង​គ្នា​ទៀត"។ ជីវ័ន្ត ប្រាប់ Sabay។ តារា​សម្ដែង​រូប​នោះ​បាន​បន្ត​ទៀត​ថា "ស្មាន​តែ​អ្នក​សិល្បៈ​មាន​តែ​ខ្ញុំ​ទេ​ដែល​ចូលចិត្ត​ម៉ូដ​សក់​សំពោង តែ​ឥឡូវ​គឺ​មិនមែន​ទេ​ព្រោះ​មាន​គេ​ធ្វើ​ដូច​ខ្ញុំ​ដែរ"។     លោក​បាន​បន្ថែម​ទៀត​ថា​ ការ​ទុក​សក់​បែប​នេះ ​ក៏​ព្រោះ​តែ​ការ​ចូលចិត្ត​ ដែល​ជា​សក់​​ពី​កំណើត​គ្រាន់តែ​បាន​លាប​ព័ណ៌​តិច​ៗ​បន្ថែម និង ​បាន​ថែទាំ​វា​យ៉ាង​យកចិត្តទុកដាក់​មិន​ចាញ់​មនុស្ស​ស្រី​ឡើយ។ "ម៉ូដ​នេះ​ខ្ញុំ​បាន​ធ្វើ​វា​ប្រហែល​ជា ៥ ឆ្នាំ ហើយ​គ្មាន​គំនិត​ចង់​ប្ដូរ​ម៉ូដ​ផ្សេង​ទេ"។   បុរស​ម្នាក់​ទៀត ដែល​មាន​សក់​សំពោង​ដូច​ ជីវ័ន្ត ដែរ​នោះ មាន​ឈ្មោះ​ថា ដួង វាសនា ​ជា​ប្អូន​តារា​សម្ដែង​ស្រី ដួង ស្រីពេជ្រ។ វាសនា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ក៏​ពេញ​ចិត្ត​ម៉ូដ​សក់​នេះ​ដែរ​ ទើប​ធ្វើ​អស់​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​ហើយ " ខ្ញុំ​ពេញចិត្ត​សក់​នេះ​ណាស់ និង​ បាន​ធ្វើ​ម៉ូដ​នេះ​ជាង ៩ ខែ​ហើយ"។ វាសនា និយាយ៕   សក់​ដូច​គ្នា​មែន តែ​ប្រិយមិត្ត​ថា អ្នក​ណា​សម​ជាង​?   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-09-28 17:20:12
  • ព័ត៌មាន
វី ជីវ័ន្ត ផ្ដើម​ពី​​គ្មាន​សង្ឃឹម​ ទៅ​មាន​សង្ឃឹម​វិញ

តារា​សម្ដែង វី ជីវ័ន្ត ដែល​ទើប​ទទួល​ដំណឹង​ល្អ​បាន​​ទៅ​សម្ដែង​នៅ​អាមេរិក​ពេល​ខាង​មុខ​​នេះជា​លើក​ទី​១ បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយលោក​គ្មាន​សង្ឃឹម​បាន​ ទៅ​ទឹកដី​ប្រទេស​មហា​អំណាច​មួយ​នោះ​ទេ តែ​បែរ​ជា​មាន​សំណាង​​ល្អ​អាច​សម្ភាសន៍ជាប់​ទៅ​វិញ។     រូប វី ជីវ័ន្ត និង​អ្នកគ្រូ​បង្រៀន​នៅ​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ   ជីវ័ន្ត បន្ត​ថា ដំណើរ​ទៅ​សហរដ្ឋអាមេរិក​លើក​ដំបូង​របស់​​លោក គឺ​​តាម​រយៈ​អង្គការ IKARE និង សារមន្ទីរ​មរតក​ខ្មែរ។ “ពេល​ទៅ​សម្ភាសន៍​នឹង​ បង​អត់​រំពឹង​ថា​បង​ជាប់​ទេ ព្រោះ​តាម​បង​ដឹង​ មាន​អ្នក​ទៅ​សម្ភាសន៍​តាម​អង្គការ​នោះ​ បី​បួន​នាក់​តែ​ធ្លាក់​ទាំងអស់​គ្នា​ នេះ​ជា​មូលហេតុ​ដែល​បង​គ្មាន​សង្ឃឹម។ តែ​​​មិន​នឹក​ស្មាន​ថា​ បែរ​ជា​បាន​ជាប់​ទៅ​វិញ​សោះ។”   តារា​ប្រុស​វ័យ ៣១ ឆ្នាំ​ខាង​លើ​បន្ថែម ការ​ចេញ​ទៅ​ទឹកដី​សម្បូរ​ដុល្លារ​នេះ​បាន​រួម​ដំណើរ​ជាមួយ​អ្នក​ចម្រៀង​ស្រី​ម្នាក់​ទៀត។ "បង​ទៅ​លើក​នេះ​ជាមួយ​កញ្ញា ចំរើន សុភា ដែល​ត្រូវ​ជា​បងស្រី​បង្កើត​កញ្ញា ចំរើន សុភ័ក្រ្ត ​ហើយ​ពេល​ទៅ​សម្ភាសន៍​តែ​ពីរ​នាក់​គាត់ ហើយ​ក៏បាន​ជាប់​ទាំងពីរ​នាក់​តែម្ដង"។ លោក​បន្ថែម​ទៀត​ថា សម្រាប់​សំណួរ​ដែល​ខាង​កុងស៊ុល​សួរ​ គឺ​មាន​មិន​ច្រើន​ទេ រួច​គេ​ក៏​ប្រគល់​វីសា​ជូន​ពួក​លោក។   វី ជីវ័ន្ត បញ្ជាក់​ប្រាប់​បន្ត​ទៀត​ថា ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​របស់​លោក ភាគច្រើន​នឹង​យក​ទៅ​ជួយ​កុមារ​កំព្រា​ក្នុង អង្គការ IKARE ។ ​តន្ត្រី​ករ​​​រូប​នេះ ចេញ​ដំណើរ​នៅ​ថ្ងៃ ០៧ ឬ ០៨ ខែ វិច្ឆិកា និង​មក​វិញ​ថ្ងៃ ០៦ ខែ មករា ឆ្នាំ ២០១៧។ សម្រាប់​ការ​សម្ដែង​មាន​រដ្ឋ មីនីសូតា វ៉ាស៊ីនតោន និង​ទីក្រុង ឡូវ៉េ និង​មាន​ច្រៀនរដ្ឋ និង​ក្រុង​​ផ្សេង​ទៀត៕     ចុចអាន៖ក្រៅពី​តារា​សម្ដែង ជីវ័ន្ត មាន​មុខ​របរ​២ផ្សេង​ទៀត   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-05-18 16:48:40
  • ព័ត៌មាន
ក្រៅពី​តារា​សម្ដែង ជីវ័ន្ត មាន​មុខ​របរ​២ផ្សេង​ទៀត!

តារា​សម្ដែង​លោក​ វី ជីវ័ន្ត បាន​លើក​ឡើង​ថា​ ក្រៅ​ពី​ការងារ​ជា​តារា​សម្ដែង​​លោក​ជា​តន្ត្រី​ករ​​ ​និង​ជា​មន្ត្រី​រាជការ​មួយ​រូប​ផង​ដែរ។     “ខ្ញុំ​ជា​មន្ត្រី​រាជ​ការ​មួយ​រូប​នៅ​ក្រសួង​វប្បធម៌​ចំណែក​ឯ​តន្ត្រីករ​ គឺ​ខ្ញុំ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ" ជីវ័ន្ត ប្រាប់។ ចំណែក​ឯ​អាជីព​ជា​តារា​សម្ដែង​ គឺ​លោក​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ២០០៩ មក​ទល់​សព្វ​ថ្ងៃ​ មាន​រយៈ​ពេល​ប្រមាណ​ជា​ជិត​៨​ឆ្នាំ​ហើយ។ ជីវ័ន្ត បន្ត​ថា សព្វ​ថ្ងៃ លោក​​មមាញឹក​ខ្លាំង​សម្រាប់​ក្រុម​ភ្លេង​ដោយ​សារ​លោក​មាន​ក្រុម​ភ្លេង​ផ្ទាល់ខ្លួន​ ចំណែក​អាជីព​សម្ដែង​មិន​សូវ​ប៉ុន្មាន​នោះ​ទេ៕ ​  អត្ថបទ៖ SAMEDY

  • 2015-06-17 15:28:23
  • ជីវិតតារា
តារា​លេង​ម៉ូដ​សក់ វី ជីវ័ន្ត រក​ឃើញ​ដៃគូ​សក់​សំពោង​ដូចគ្នា​ហើយ!