• 2020-04-24 01:35:19
  • ព័ត៌មាន

Lydia និង Matthew ចេញចម្រៀងអរគុណអស់ពីចិត្តដល់គ្រូពេទ្យ និងបង្ហាញពេលរីករាយពេលជុំកូនវិញ

  • 2020-04-24 01:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ជា​សះស្បើយ​ពី​ជំងឺ COVID-19 និង​ត្រូវ​បាន​អនុញាតិ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ Lydia Sarunrat ស្វាមី​ Matthew Deane ក៏​បាន​ធ្វើ​វីដេអូ​មួយ​បង្កប់​អត្ថន័យ​គ្រប់យ៉ាង​ អម​ដោយ​បទ​ចម្រៀង​តែង​ថ្មី​ថែមទៀត។

បទ​ថ្មី​មួយ​នេះ​មាន​ចំណងជើង​ថា​ «ស្រឡាញ់» ឬ​ «Rak» ជា​បទដែល​ Lydia និង​ Matthew ធ្វើ​រួម​គ្នា​ពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ បទ​នេះ​បាន​បង្ហាញ​ពី​ពេល​វេលា​គ្រប់យ៉ាងដែល​អ្នក​ទាំង​ ២​ឆ្លងកាត់​រួម​គ្នា​ជំនះ​នឹង​ជំងឺ​ដ៏​កាចសាហាវ​ COVID-19 នៅមន្ទីរពេទ្យ។ ជាពិសេស​ក្នុង​បទ​ក៏​បាន​អរគុណ​ខ្លាំង​បំផុត​ដល់​ក្រុមគ្រូពេទ្យ​ដែល​បាន ជួយ​ជីវិត​ពួកគេ​ និង​អ្នកជំងឺ​ផ្សេង​ទៀត​ អស់​ពី​ចិត្ត។

អ្វី​ដែល​កាន់​តែ​រំភើប​ពេល​ ពួកគេ​ប្រាប់​ថា​សប្បាយ​ចិត្ត និង​បាន​វិល​ទៅជួប​ជុំ​កូនៗ និង​ក្រុមគ្រួសារ​វិញ​ ព្រោះ​វា​ជា​ក្ដី​សង្ឃឹម​ដែលអ្នក​ទាំង ២​តែងមាន​ជាប់ជានិច្ច។

ទស្សនាដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់