• 2020-06-26 11:41:29
  • ចម្រៀង

“How You Like That” របស់ BLACKPINK បំបែកកំណត់ត្រាមួយលើ YouTube

  • 2020-06-26 11:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នក​គាំទ្រ​សរុប ១,៦​លាន​នាក់ បាន​ចូល​មើល​​អំឡុង​ពេល​ដែល​​វីដេអូ​ចម្រៀង​ថ្មី​របស់ BLACKPINK មាន​ចំណង​ជើង​ថា​ “How You Like That” ​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​ YouTube ​ដែល​អាច​បំបែក​កំណត់​ត្រា​របស់​ក្រុម​ចម្រៀង​កូរ៉េ BTS កាល​ពី​ខែ​កុម្ភៈ។

ក្រោយ​ពី​ចេញ​ផ្សាយ​លើ YouTube ​ភ្លាមៗ វីដេអូ​ចម្រៀង​ដែល​អ្នក​គាំទ្រ​រង់​ចាំ​អស់​ជាង ១​ឆ្នាំ​នោះ បាន​ធ្វើ​ឲ្យ​គាំង​ប្រព័ន្ធ​ YouTube មិន​អាច​ចាប់​ចំនួន​ទស្សនា​ និង​ចំនួន​ចុច​ Like បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ។ ​មក​ទល់​ពេល​នេះ​លើ YouTube នៅ​តែ​បង្ហាញ​ចំនួន​ទស្សនា​ជាង ៤០​ម៉ឺន​ដង​ដដែល ខណៈ​ចំនួន​ចុច Like មាន​ ១,១​លាន​ដង៕​​

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខហេង

មតិយោបល់