- 2020-07-07 03:40:03
- ព័ត៌មាន
MV ថ្មីរបស់ Irene-Seulgi ចេញជាផ្លូវការហើយ ក្រោយលឹបលចេញប៉ុន្មានដង
- 2020-07-07 03:40:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MV ថ្មីរបស់ Irene-Seulgi ចេញជាផ្លូវការហើយ ក្រោយលឹបលចេញប៉ុន្មានដង
ចន្លោះមិនឃើញ
បទថ្មីក្រុមតូចរបស់ Red Velvet ដែលមាន Irene និង Seulgi មានចំណងជើងថា «Monster» បានចេញជាផ្លូវការហើយនៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០នេះ។
បទនេះជាបទថ្មីដំបូងបង្អស់របស់ក្រុមតូចមួយនេះ និងជាបទស្ថិតនៅក្នុងអាល់ប៊ុមតូចទី១ ដែលដាក់បង្ហាញឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំអស់រយៈពេលជាយូរ។ ដោយឡែកមុនចេញជាផ្លូវការក៏មានមន្ទិលខ្លះកើតឡើងដែរ ព្រោះថាតាមការប្រកាស «Monster» ត្រូវចេញនៅល្ងាចថ្ងៃទី ០៦ ខែកក្កដា ប៉ុន្តែពេលដល់ម៉ោងកំណត់មិនឃើញចេញ ទើបធ្វើឲ្យអ្នកគាំទ្រហាក់ខកចិត្តបន្តិចដែរ។ ប៉ុន្តែពេលនេះវីដេអូបទចម្រៀងដែលគ្រប់គ្នាចង់ឃើញ ទីបំផុតបានចេញជាស្ថាពរហើយ។
ទស្សនាវីដេអូដូចខាងក្រោម៖